km_tn/act/13/38.md

2.9 KiB

ព័ត៌មានទូទៅ

ពាក្យ «ព្រះអង្គ» នៅទីនេះ សំដៅលើព្រះយេស៊ូ។

សូម​បង​ប្អូន​ដឹង​ច្បាស់​ថា

«ចូរដឹងពីការនេះ» ឬ «ការនេះសំខាន់សម្រាប់បងប្អូនក្នុងការដឹង»

បង​ប្អូន​

លោកប៉ូលប្រើប្រយោគនេះដោយសារពួកគេជាជនជាតិយូដា និងជាអ្នកដើរតាមសាសនាយូដាដែរ។ នៅត្រង់ចំណុចនេះ ពួកគេមិនមែនជាអ្នកជឿដែលជាគ្រិស្តបរិស័ទឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងប្អូនអ៊ីស្រាអែល និងមិត្រភក្តិផ្សេងៗទៀតអើយ» (UDB)

ដោយសារបុរសនេះហើយ យើងបានប្រកាសពីការអត់ទោស​បាបដល់បងប្អូន

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងប្រកាសដល់បងប្អូនថា បាបរបស់បងប្អូនអាចទទួលការអត់ទោសតាមរយៈព្រះយេស៊ូ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ការអត់ទោស​បាប

«ការអត់ទោស​បាប» ជានាមអរូបី អាចបកប្រែជាកិរិយាសព្ទ «អត់ទោស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់អាចអត់ទោសបាបរបស់អ្នករាល់គ្នា» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

តាមរយៈព្រះអង្គ អស់អ្នកណាដែលជឿ

«តាមរយៈព្រះអង្គ អស់អ្នកណាដែលជឿ» ឬ «មនុស្សគ្រប់គ្នាដែលជឿលើព្រះអង្គ»

តាមរយៈព្រះអង្គ អស់អ្នកណាដែលជឿនិងបានសុចរិតពីការគ្រប់យ៉ាង

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​«ព្រះយេស៊ូនឹងធ្វើឲ្យអ្នកជឿគ្រប់គ្នាបានសុចរិត»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពីការគ្រប់យ៉ាង

«ពីអំពើបាបទាំងអស់»​