km_tn/act/13/26.md

3.9 KiB

ព័ត៌មានទូទៅ

ពាក្យ «យើង» នៅទីនេះ បូករួមទាំងលោកប៉ូល និងអ្នកស្តាប់របស់លោកនៅក្នុងសាលាប្រជុំទាំងអស់គ្នា។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» ឬ «របស់ពួកគេ» សំដៅលើ ជនជាតិយូដាដែលរស់នៅក្នុងក្រុងយេរូសាឡិម។

បង​ប្អូន​ ដែលជាខ្សែស្រឡាយរបស់​លោក​អប្រាហាំ និង​អស់អ្នកដែល...​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​អើយ!

លោកប៉ូលបញ្ជាក់ដល់អ្នកស្តាប់របស់លោកអំពីសាសន៍យូដា និងសាសន៍ដទៃដែលប្តូរមកកាន់សាសនាយូដាវិញ ដោយរំលឹកពួកគេពីឋានៈពិសេសក្នុងការថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិត។​

ព្រះបន្ទូលដែលថ្លែងអំពី​ការ​សង្គ្រោះនេះ បានប្រទានមកដល់យើង

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលអំពីសេចក្តីសង្គ្រោះនេះហើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អំពី​ការ​សង្គ្រោះនេះ

ពាក្យ «ការ​សង្គ្រោះ» អាចបកប្រែជាកិរិយាសព្ទ «សង្គ្រោះ» របៀបផ្សេងទៀតនៃការបកប្រែៈ «ថាព្រះជាម្ចាស់នឹងសង្គ្រោះមនុស្ស» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

មិនបានស្គាល់ព្រះអង្គ​ឡើយ

«មិនបានដឹងថាព្រះយេស៊ូនេះហើយ ជាព្រះដែលព្រះជាម្ចាស់បានចាត់មកសង្គ្រោះពួកគេ» (UDB)

ពួកគេ​ធ្វើតាមព្រះបន្ទូល​របស់ពួក​ព្យាការី

ពាក្យ «ព្រះបន្ទូល» តំណាងឲ្យព្រះបន្ទូលដែលពួកព្យាការីបានថ្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «គម្ពីររបស់ពួកព្យាការី» ឬ «ព្រះបន្ទូលរបស់ពួកព្យាការី» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។

ដែលបាន​អាន

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលគេអាន» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពួកគេ​ធ្វើតាមព្រះបន្ទូល​របស់​ព្យាការី

«ពួកគេ​ធ្វើតាមព្រះបន្ទូល​របស់​ព្យាការីបាននិយាយ ពួកគេធ្វើតាមសេចក្តីដែលមាននៅក្នុងគម្ពីររបស់ពួកព្យាការី»។