km_tn/act/13/23.md

4.3 KiB

ព័ត៌មានទូទៅ

ការដកស្រង់នៅទីនេះគឺដកស្រង់មកពីដំណឹងល្អ។

មកតាម​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​នេះ​ហើយ

«តាមរយៈ​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​» ឃ្លានេះបានដាក់តាំងពី​ប្រយោគដំបូង ដើម្បីបញ្ជាក់ថា ព្រះសង្គ្រោះត្រូវតែជាម្នាក់ដែលមកពីពូជពង្សរបស់ព្រះបាទដាវីឌ។ (សូមមើលៈ ១៣:២១)

នាំព្រះសង្គ្រោះមួយអង្គដល់អ៊ីស្រាអែល​

ឃ្លានេះសំដៅលើប្រជាជនអ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រទានដល់ជនជាតិអ៊ីស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដូចព្រះអង្គបាន​សន្យា

«ដូចដែលព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងធ្វើ»

អំពីពិធីជ្រមុជទឹកនៃការប្រែចិត្ត

អ្នកអាចបកប្រែពាក្យ «ការប្រែចិត្ត» ជាកិរិយាសព្ទ «ប្រែចិត្ត» ក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីពិធីជ្រមុជទឹកនៃការប្រែចិត្ត» ឬ «ពិធីជ្រមុជដែលពួកគេចង់ធ្វើ ពេលពួកគេចង់ប្រែចិត្តចេញពីបាបរបស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

តើអ្នករាល់គ្នាគិតថាខ្ញុំជានរណា?

លោកយ៉ូហានបានសួរសំណួរនេះទៅកាន់មនុស្សដើម្បីបង្ខំឲ្យគេគិតថាគាត់ជានរណា។ របៀបផ្សេងទៀតនៃការបកប្រែៈ «គិតមើល ថាខ្ញុំជានរណា» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ខ្ញុំ​នេះ​មិន​មែន​ជា​ព្រះអង្គ​ទេ

លោកយ៉ូហានកំពុងសំដៅលើព្រះមេស្ស៊ី ដែលពួកគេរំពឹងថានឹងយាងមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនមែនជាព្រះមេស្ស៊ីទេ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប៉ុន្តែ សូមស្តាប់់

ឃ្លានេះបញ្ជាក់ពីភាពសំខាន់នូវអ្វីដែលលោកនឹងមានប្រសាសន៍បន្ទាប់។​

ព្រះអង្គដែល​មក​តាម​ក្រោយ​ខ្ញុំ

ឃ្លានេះសំដៅលើព្រះមេស្ស៊ី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះមេស្ស៊ីនឹងយាងមកជាឆាប់» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)

សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ ក៏​ខ្ញុុុំមិន​សម​នឹង​នឹងស្រាយ​ផង

«ខ្ញុំមិន​សម​ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់ព្រះអង្គផង»។ ព្រះមេស្ស៊ីធំអស្ចារ្យជាលោកយ៉ូហានឆ្ងាយណាស់ ដែលលោកមានអារម្មណ៍ថា មិនសមឲ្យលោកបានស្រាយស្បែកជើងឲ្យព្រះអង្គ។