km_tn/act/13/13.md

4.0 KiB

ប្រយោគភ្ជាប់

នៅក្នុងសាច់រឿងថ្មីនេះ និយាយអំពីលោកប៉ូលនៅក្នុងក្រុងអន់ទីយ៉ូកក្នុង​ស្រុក​ពីស៊ីឌា។

ព័ត៌មានទូទៅ

ខ ១៣ និង១៤ ប្រាប់ពីប្រវត្តិនៅក្នុងសាច់រឿងនេះ។ (សូមមើលៈ rc://*/ta/man/translate/writing-background)

ព័ត៌មានទូទៅ

«លោកប៉ូល និងមិត្រភក្ដិរបស់លោក» គឺបារណាបាស និងលោកយ៉ូហានម៉ាកុស (ដែលហៅថាយ៉ូហាន)។ ពីចំណុចនេះ លោកសូលហៅថាប៉ូលវិញនៅក្នុងកណ្ឌគម្ពីរកិច្ចការ។ ឈ្មោះរបស់លោកប៉ូលត្រូវបានសរសេរមុនគេ ដោយសារលោកជាអ្នកដឹកនាំក្រុម។ ការដាក់ជាលំដាប់លំដោយងាយក្នុងការបកប្រែ។

ឥឡូវនេះ

ឃ្លានេះសម្គាល់អំពីការចាប់ផ្តើមនៃវគ្គថ្មីរបស់សាច់រឿង។

បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស

«បានធ្វើដំណើរតាមសំពៅពីប៉ាផូស»

​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភីលា

«បានមកដល់ក្រុងពើកា ដែលនៅក្នុង​ស្រុក​ប៉ាមភីលា»

ប៉ុន្តែ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ

«ប៉ុន្តែ លោកយ៉ូហានម៉ាកុសបានបែកចេញពីលោកប៉ូល និងលោកបារណាបាស»​

​ក្រុង​អន់ទីយ៉ូក​ ​ស្រុក​ពីស៊ីឌា

«​ក្រុង​អន់ទីយ៉ូក​ ​នៅក្នុងស្រុក​ពីស៊ីឌា» (UDB)

បន្ទាប់​ពី​ បាន​អាន​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការីរួច​ហើយ

«​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី» សំដៅលើផ្នែកនៃបទគម្ពីររបស់សាសន៍យូដាដែលបានអាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីគេបានអានពី​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

បានប្រាប់គេឲ្យទៅប្រាប់ពួកគេ​ ដោយនិយាយថា

«ប្រាប់នរណាម្នាក់ឲ្យនិយាយ» ឬ «សូមនរណាម្នាក់ឲ្យនិយាយ»

បង​ប្អូន​អើយ

ពាក្យ «បង​ប្អូន​អើយ» អ្នកនៅក្នុងសាលាប្រជុំប្រើ ដើម្បីសំដៅលើលោកប៉ូល និងលោកបារបាស ជាបងប្អូនជនរួមជាតិ។

ប្រសិនបើ ​បង​ប្អូន​មានព្រះបន្ទូល​លើក​ទឹក​ចិត្ត​

«បើ បងប្អូនមានអ្វីចង់និយាយលើកទឹកចិត្តយើង»

សូម​មាន​ប្រសាសន៍​មក​ចុះ

«សូមនិយាយចុះ» ឬ «សូមប្រាប់យើងមកចុះ»