km_tn/act/13/11.md

3.9 KiB

ប្រយោគភ្ជាប់

លោកប៉ូលបញ្ចាប់និយាយជាមួយអេលីម៉ាស។

ព័ត៌មានទូទៅ

ពាក្យ «អ្នក» និង «គាត់» សំដៅលើ អេលីម៉ាស ជាគ្រូមន្តអាគម។

ព័ត៌មានទូទៅ

ពាក្យ «គាត់» សំដៅលើលោក​ស៊ើគាស-ប៉ូឡូស អភិបាលខេត្ត (ជាអ្នកគ្រប់គ្រងលើ​ក្រុង​ប៉ាផូស)

ព្រះហស្ត​របស់​ព្រះអម្ចាស់​មកលើអ្នកហើយ

ពាក្យ «ព្រះហស្ត» តំណាងឲ្យអំណាចរបស់ព្រះជាម្ចាស់ និង «លើអ្នក» បង្ហាញពីការដាក់ទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ព្រះអម្ចាស់នឹងដាក់ទោសអ្នក» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អ្នកនឹងត្រូវ​ខ្វាក់​ភ្នែក

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អ្នកនឹងលែង​ឃើញ​ពន្លឺ​ថ្ងៃ​​

អេលីម៉ាសនឹងខ្វាក់ភ្នែកទាំងស្រុង សូម្បីតែមើលព្រះអាទិត្យក៏មើលមិនឃើញដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងខ្វាក់ភ្នែក សូម្បីមើលថ្ងៃក៏មើលមិនឃើញដែរ»។

មួយរយៈ

«មួយរយៈពេលខ្លី» ឬ «រហូតដល់ព្រះជាម្ចាស់បានកំណត់ទុក»​

​ភ្នែក​របស់​អេលីម៉ាសក៏ដូចជាអព្ទ ហើយ​ងងឹត​

«ភ្នែករបស់អេលីម៉ាសបានស្រវាំង ហើយបន្ទាប់មកងងឹតតែម្តង» ឬ «ភ្នែករបស់អេលីម៉ាសបានចាប់ផ្តើមមើលឃើញលែងច្បាស់ ហើយបន្ទាប់មកលោកមើលអ្វីលែងឃើញតែម្តង»។

គាត់​ដើរ​ជុំវិញ

«អេលីម៉ាសបានដើរជុំវិញ» ឬ «អេលីម៉ាសបានចាប់ផ្តើមដើរជុំវិញ»

លោកអភិបាលខេត្ត

នេះគឺជាអភិបាលខេត្តដែលទទួលខុសត្រូវលើខេត្តរបស់រ៉ូម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគ្រប់គ្រង»

លោក​បាន​ជឿ

«លោកបានជឿលើព្រះយេស៊ូ»

លោកមានការស្ញប់ស្ញែង​នឹង​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់​ជាខ្លាំង

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​«សេចក្តីបង្រៀនអំពីព្រះអម្ចាស់ធ្វើឲ្យគាត់ភ្ញាក់ផ្អើល»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)