km_tn/act/13/09.md

4.1 KiB

ប្រយោគភ្ជាប់

នៅពេលទៅដល់កោះ​​ប៉ាផូស លោកប៉ូលបានចាប់ផ្តើមនិយាយជាមួយអេលីម៉ាស។

ព័ត៌មានទូទៅ

ពាក្យ «គាត់» «អ្នក» សំដៅលើអេលីមាសជាក្រូមន្តអាគម (គេហៅគាត់ថាបារយេស៊ូផងដែរ» (សូមមើល: ១៣:៦)។

លោក​សូល ដែល​ហៅ​ថា​ប៉ូល

«សូល» ជាឈ្មោះរបស់ជនជាតិយូដា ហើយ «ប៉ូល» ជាឈ្មោះរបស់រ៉ូម។ ចាប់តាំងពីលោកមានប្រសាសន៍ទៅកាន់មន្ត្រីម្នាក់របស់រ៉ូម លោកបានប្រើឈ្មោះរ៉ូម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកសូល ឥឡូវនេះ ហៅខ្លួនឯងថាប៉ូល» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បានសម្លឹង​មើល​ទៅ​គាត់

បាន​មើល​ទៅ​គាត់យ៉ាងខ្លាំង»

នែ៎! កូនរបស់មារ

លោកប៉ូលកំពុងនិយាយទៅកាន់បុរសម្នាក់នេះ ដោយធ្វើដូចជាមារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបៀបដូចជាមារ» ឬ «អ្នកធ្វើដូចជាមារ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ឯងពេញដោយល្បិច​កិច្ចកល និងអាក្រក់គ្រប់យ៉ាង​

អ្នកតែងតែបំណងចិត្តធ្វើឲ្យអ្នកដទៃជឿលើអ្វីដែលមិនពិត ដោយប្រើភាពកុហក និងធ្វើអ្វីដែលខុស។

អាក្រក់

នៅក្នុងបរិបទនេះ មានន័យថាខ្ជិលប្រអូស ហើយមិនឧស្សាហ៍នៅក្នុងការដើរតាមបញ្ញត្តិរបស់ព្រះជាម្ចាស់។​

ឯង​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង

លោកប៉ូលបានរួមបញ្ចូលលោកអេលីម៉ាសជាមួយនឹងមារ។ ដែលមារគឺជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ និងទាស់ជាមួយនឹងសេចក្តីសុចរិត ដូចជាលោកអេលីម៉ាសដែរ។

តើ​ឯង​នៅ​តែមិនឈប់បង្វែរ​គេ​ឲ្យងាក​ចេញ​ពី​ផ្លូវ​ត្រឹម​ត្រូវ​របស់​ព្រះអម្ចាស់​ដល់​ណា​ទៀត?

លោកប៉ូលប្រើសំនួរនេះដើម្បីស្តីបន្ទោសដល់អេលីមាស ព្រោះគាត់ប្រឆាំងជាមួយព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកតែងតែនិយាយថា សេចក្តីពិតពីព្រះជាអម្ចាស់គឺកុហក» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

​ផ្លូវ​ត្រឹម​ត្រូវ​របស់​ព្រះអម្ចាស់​

នៅទីនេះ «ផ្លូវត្រង់» សំដៅលើផ្លូវដែលជាសេចក្តីពិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផ្លូវនៃសេចក្តីពិតរបស់ព្រះអម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-idiom)