km_tn/act/13/06.md

2.7 KiB

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល លោកស៊ីឡាស និងលោកយ៉ូហានម៉ាកុស។

ព័ត៌មានទូទៅ

ពាក្យ «បុរសនេះ» សំដៅលើ «​លោក​ស៊ើគាស-ប៉ូឡូស»។ ពាក្យ «គាត់»​ លើកទីមួយ សំដៅលើលោក​ស៊ើគាស-ប៉ូឡូស ជា​អភិបាលខេត្ត ពាក្យ «គាត់» លើកទីពីរសំដៅលើលោកអេលីម៉ាស (គេហៅគាត់ថាបារយេស៊ូ) ​ជាគ្រូ​មន្តអាគម។

តាមកោះ​នោះ

ពួកគេឆ្លងកាត់ពីកោះម្ខាងទៅកោះម្ខាងទៀត ហើយចែកចាយដំណឹងល្អ នៅតាមក្រុងនីមួយៗ ដែលពួកគេឆ្លងកាត់។​

​ក្រុង​ប៉ាផូស

ជាទីក្រុងធំមួយនៅលើកោះគីប្រុស ជាកន្លែងដែលលោកអភិបាលខេត្តរស់នៅ។​

​ជា​មនុស្ស​មាន​ប្រាជ្ញា

នេះគឺជាប្រវត្តិរបស់លោក​ស៊ើគាស-ប៉ូឡូស។ (សូមមើលៈ rc://*/ta/man/translate/writing-background)

អេលីម៉ាស (ឈ្មោះគាត់ប្រែ​ថា​គ្រូ​មន្តអាគម)

នេះគឺជាបារយេស៊ូ ដែលហៅថា គ្រូមន្តអាគមផងដែរ»។ (សូមមើលៈ rc://*/ta/man/translate/translate-names)

(ឈ្មោះគាត់ប្រែ​ថា​គ្រូ​មន្តអាគម)

«នោះគឺជាអ្វីដែលគេហៅគាត់ជាភាសាក្រិក»។

បាន​ប្រឆាំង​នឹងពួកគេ ហើយគាត់បានព្យាយាមបង្វែរ​

«តតាំងជាមួយពួកគេ ដោយព្យាយាមបង្វែរ» ឬ «ព្យាយាមក្នុងការបញ្ឍប់ពួកគេដោយព្យាយាមបង្វែរ»។

ព្យាយាមបង្វែរ​លោក​អភិបាលខេត្ត ចេញ​ពី​ជំនឿ

«ព្យាយាមបញ្ចុះបញ្ចូលលោកអភិបាលមិនឲ្យជឿសារនៃដំណឹងល្អ»។