km_tn/act/13/04.md

2.5 KiB

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ និង «របស់ពួកគេ» សំដៅលើលោកបារណាបាស និងលោកស៊ីឡាស។

ដូច្នេះ

ពាក្យនេះសម្គាល់ពីព្រឹត្តការណ៍ដែលបានកើតឡើងដោយព្រោះព្រឹត្តការណ៍ពីមុន។ នៅក្នុងករណីនេះ កាលពីព្រឹត្តការណ៍លើកមុនគឺលោកបារណាបាស និងលោកសូល ត្រូវបានញែកដោយឡែកដោយព្រះវិញ្ញាណដ៏វិសុទ្ធ។

បាន​ធ្វើ​ដំណើរ​ចុះទៅ​

ការដែលប្រើឃ្លា «ចុះទៅ» នៅទីនេះ ដោយសារ ក្រុង​សេលើស៊ាមានកម្ពស់ទាបជាងក្រុងអន់ទីយ៉ូក។

ក្រុង​សេលើស៊ា

ជាទីក្រុងមួយនៅជិតសមុទ្រ

​ក្រុង​សាឡាមីន

​ក្រុង​សាឡាមីន សិ្ថតនៅលើកោះ​គីប្រុស។

នៅ​ក្នុង​សាលា​ប្រជុំរបស់​ជន​ជាតិ​យូដា

មានន័យពីរ ទី១) «មានសាលាប្រជុំរបស់ជនជាតិយូដាជាច្រើននៅក្រុងសាឡាមីន ជាកន្លែងដែលលោកបារណាបាស និងលោកសូលប្រកាស»។ ឬទី២) «លោកបារណាបាស និងលោកសូលបានចាប់ផ្តើមនៅសាលាប្រជុំសាឡាមីន ហើយបន្តប្រកាសនៅគ្រប់សាលាប្រជុំទាំងអស់ នៅពេលពួកគេរកឃើញ នៅពេលពួកគេធ្វើដំណើរជុំវិញកោះគីប្រុស»។

ពួកគេក៏​មាន​លោក​យ៉ូហានម៉ាកុសធ្វើជាជំនួយការរបស់ពួកគេ​ផងដែរ

«លោកយ៉ូហានម៉ាកុសបានធ្វើដំណើរជាមួយពួកគេ ហើយបានជួយដល់ពួកគេ» (UDB)។​