km_tn/act/12/24.md

3.4 KiB

ព័ត៌មានទូទៅ

នេះគឺជាព័ត៌មានដែលផ្តល់ការជូនដំណឹងទាក់ទងនឹងការរីកសាយភាយរបស់ព្រះបន្ទូលព្រះជាម្ចាស់ ហើយលើ អ្វីដែលលោកបារណាបាស និងលោកសូលកំពុងធ្វើ។ (សូមមើលៈ rc://*/ta/man/translate/writing-endofstory)

​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់បានចម្រើនឡើង និងកើន​ឡើង​ជា​លំដាប់​

ព្រះបន្ទូលរបស់ព្រះជាម្ចាស់និយាយដូចជាដើមឈើដែលរស់ ដែលលូតលាស់​និងបង្កើតផល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានរីកសាយភាយទៅដល់កន្លែងផ្សេងៗ និងមានមនុស្សជាច្រើនបានជឿលើលោក»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះបន្ទូល​របស់​ព្រះជាម្ចាស់

មានមនុស្សជាច្រើនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឃ្លានេះសំដៅលើព្រះបន្ទូលនៃសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូ។ របៀបផ្សេងទៀនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីព្រះយេស៊ូ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បានបញ្ចប់​បេសកកម្មរបស់​ពួកគេហើយ ពួកគេបាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ

ឃ្លានេះសំដៅលើ កាលដែលពួកគេបាននាំប្រាក់ពីពួកអ្នកជឿនៅក្រុងអន់ទីយ៉ូកនៅក្នុងជំពូក ១១:២៩។​ របៀបផ្សេងទៀតនៃការបកប្រែៈ «បាននាំយកប្រាក់មកប្រគល់ឲ្យអ្នកដឹកនាំក្រុមជំនុំក្រុងយេរូសាឡិម» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ពួកគេបាន​ត្រឡប់​ពីទីនោះ

ពួកគេត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបារណាបាស និងលោកសូលបានត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បាន​យក​លោក​យ៉ូហាន

«ពួកគេបានយកលោកយ៉ូហានទៅជាមួយពួកគេ»។​

ដែលហៅថា​ម៉ាកុស

«ដែលហៅថាម៉ាកុសផងដែរ»