km_tn/act/12/20.md

3.8 KiB

ប្រយោគភ្ជាប់

លោកលូកាបន្តជាមួយនឹងព្រឹត្តការណ៍មួយទៀតពីជីវិតរបស់ស្តេចហេរ៉ូដ។​

ឥឡូវនេះ

ពាក្យដែលប្រើនៅទីនេះ ដើម្បីសម្គាល់ពីព្រឹត្តការណ៍បន្ទាប់នៅក្នុងសាច់រឿង។​ (សូមមើលៈ rc://*/ta/man/translate/writing-newevent)

ពួកគេ​​បាន​​នាំគ្នាចូល​ទៅ​គាល់​ស្ដេច

វាមិនទំនងទេ ដែលពួកគេទាំងអស់គ្នាទៅគាល់ស្តេចហេរ៉ូដនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ ពួកអ្នកដែលតំណាងឲ្យអ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូនបាននាំគ្នាទៅទូលព្រះបាទហេរ៉ូដ»។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

ពួក​គេ​​បាន​បញ្ចុះបញ្ចូល​លោក​បា្លសតុស

«អ្នកទាំងនោះបានបញ្ចុះបញ្ចូលលោកប្លាសតុស»

លោកប្លាសតុស

លោកប្លាសតុសគឺជាជំនួយការ ឬជាមន្ត្រីរបស់ស្តេចហេរ៉ូដ។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ពួកគេ​បានទូល​សូម​សន្តិភាព​

«អ្នកទាំងនោះបានសូមសន្តិភាព»

ប្រទេសរបស់ពួកគេបាន​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះបាទ​ហេរ៉ូដ

ពួកគេប្រហែលជាទិញអាហារទាំងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូនបានទិញស្បៀងរបស់ពួកគេពីអ្នកដែលស្តេចហេរ៉ូដគ្រប់គ្រង» (សូមមើលៈ rc://*/ta/man/translate/figs-explicit)។

ទទួល​ស្បៀង​អាហារ​

បង្ហាញថា ព្រះបាទហេរ៉ូដដាក់កម្រិតការផ្គត់ផ្គង់ស្បៀងដោយសារទ្រង់ក្រោធជាមួយនឹងអ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

លុះ​ដល់​ថ្ងៃ​កំណត់

នេះប្រហែលជាថ្ងៃដែលព្រះបាទហេរ៉ូដយល់ព្រមជួបជាមួយអ្នកតំណាង។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅថ្ងៃដែលព្រះបាទហេរ៉ូដយល់ព្រមជួបជាមួយពួកគេ»

បានស្លៀកសម្លៀកបំពាក់របស់ស្តេច

ជាសម្លៀកបំពាក់ដ៏មានតម្លៃដែលបង្ហាញថាទ្រង់ជាស្តេច។

គង់​លើ​បល្ល័ង្ក

នេះគឺជាកន្លែងដែលព្រះបាទហេរ៉ូដមានរាជឱង្ការទៅកាន់ប្រជារាស្រ្តដែលចូលមកគាល់ទ្រង់។