km_tn/act/12/13.md

3.3 KiB

ព័ត៌មានទូទៅ

ពាក្យ «នាង» ឬ «របស់នាង» ទាំងនេះសំដៅលើស្រីបម្រើឈ្មោះ នាងរ៉ូដា។

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើមនុស្សដែលនៅខាងក្នុងហើយអធិស្ឋាន។ (សូមមើលៈ ១២:១១)

​លោក​គោះ​ទ្វារ

«​លោកពេត្រុស​គោះ​ទ្វារ» គោះទ្វារគឺជាវប្បធម៌របស់ជនជាតិយូដា ដើម្បីឲ្យពួកគេដឹងថាអ្នកចង់សួរសុខទុក្ខដល់ពួកគេ។ អ្នកអាចប្តូរការនេះ ដើម្បីឲ្យត្រូវនឹងវប្បធម៌របស់អ្នក។

កំពុងឈរ​នៅ​មាត់​ទ្វារ

«នៅមាត់ទ្វារខាងក្រៅ» ឬ «នៅច្រក់ទ្វារចូលពីផ្លូវទៅទីលាន»។

មកបើកឲ្យ

«បានមកឯទ្វារដើម្បីសួរថានរណាគោះទ្វារ»

រំភើបខ្លាំង​ពេក

«ដោយសារនាងមានអំណរពេក» ឬ «ដោយសារនាងរំភើបពេក»

នាង​ពុំ​បាន​បើក​ទ្វារ​ឲ្យ​ទេ

«នាងពុំបានបើកទ្វារ» ឬ «នាងភ្លេចដើកទ្វារ»

នាង​បានរត់​ចូល​ទៅ​ក្នុងបន្ទប់វិញ

អ្នកអាចនិយាយថា «រត់ឡើងទៅក្នុងបន្ទប់នៅក្នុងផ្ទះ»

នាងបានរាយការណ៍ថា

«នាងបានប្រាប់ពួកគេ» ឬ «នាងនិយាយ»​

កំពុងឈរ​នៅ​មាត់​ទ្វារ

«កំពុងឈរ​នៅ​មាត់​ទ្វារខាងក្រៅ» លោកពេត្រុសកំពុងឈរនៅខាងក្រៅ។​

នាងវង្វេងស្មារតី​ហើយ

គេមិនបានជឿដល់នាងទេ ប៉ុន្តែ បានដាស់តឿននាថដោយនិយាយថា នាងឆ្គួតហើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាងឆ្កួតហើយ»

ប៉ុន្តែ នាង​បាន​ប្រកែក​​ថាវាជាការពិត

«នាងនៅតែប្រកែកថា អ្វីដែលនាងនិយាយគឺជាការពិត»។

ពួកគេ​ប្រាប់

«ពួកគេបានឆ្លើយ»

ជាទេវតារបស់លោកទេ

«អ្វីដែលនាងឃើញគឺជាទេវតារបស់លោកពេត្រុសទេ»។ ជនជាតិយូដាខ្លះជឿថាមានទេវតាការពារ ហើយគិតថាជាទេវតារបស់លោកពេត្រុសដែលបានមករកពួកគេ។​