km_tn/act/12/03.md

2.6 KiB

ព័ត៌មានទូទៅ

ពាក្យ «គាត់» នៅទីនេះ សំដៅលើស្តេចហេរ៉ូឌ។​ (សូមមើល: ១២:១)

បន្ទាប់ពីទ្រង់ទតឃើញ​ថា​ ការនេះបានធ្វើឲ្យជន​ជាតិ​យូដា​ពេញ​ចិត្ត

«នៅពេលស្តេចហេរ៉ូឌជ្រាប់ថាការសម្លាប់លោកយ៉ាកុប គឺជាការពេញចិត្តរបស់អ្នកដឹកនាំសាសន៍យូដា»

ជន​ជាតិ​យូដា​ពេញ​ចិត្ត

«ធ្វើឲ្យជនជាតិយូដាសប្បាយចិត្ត»

ពេល​នោះ

«ស្តេចហេរ៉ូឌបានធ្វើការនេះ» ឬ «ការនេះបានកើតឡើង» (UDB)

នៅក្នុងអំឡុងពេល​បុណ្យ​នំបុ័ង​ឥត​មេ

នេះគឺសំដៅលើពេលវេលាដែលសាសនាយូដាធ្វើពិធីបុណ្យក្នុងអំឡុងពេលបុណ្យនំប៉័ងឥតមេ។ របៀបផ្សេងទៀតការបកប្រែៈ «ពិធីបុណ្យ នៅពេលប្រជាជនយូដាបរិភោគនំប៉័ងឥតមេ» (UDB)។

បានចាត់ទាហាន​បួន​ក្រុម

«បានចាត់ទាហាន​បួន​ក្រុម» (UDB)។ ក្រុមនីមួយៗមានទាហានបួននាក់យាមលោកពេត្រុស យាមមួយក្រុមម្តង។ ក្រុមនីមួយៗបែងចែកគ្នា​នៅក្នុងពេលម្ភៃបួនម៉ោង ប្តូរគ្នាជាបួនក្រុុម។ មួយពេលមានទាហានពីររូប យាមនៅសងខាងលោក ហើយពីរនាក់ទៀតយាមនៅច្រកចូល។

ស្តេច​មាន​បំណង​នឹងនាំ​លោក​មកចំពោះមុខ​ប្រជាជន

«ស្តេចហេរ៉ូឌបានគ្រោងនឹងកាត់ក្តីលោកពេត្រុសនៅក្នុងចំណោមប្រជាជន» ឬ «ស្តេចហេរ៉ូឌគ្រោងកាត់ក្តីលោកពេត្រុសនៅចំពោះមុខជនជាតិយូដា»។