km_tn/act/11/22.md

3.0 KiB

ព័ត៌មានទូទៅ

នៅក្នុងខទាំងនេះ ពាក្យ «គាត់» សំដៅលើ «លោក​បារណាបាស»។ ពាក្យ «ពួកគេ» សំដៅលើពួកអ្នកជឿរបស់ក្រុមជំនុំក្រុងយេរូសាឡិម។​

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» និង «របស់ពួកគេ» សំដៅលើពួកអ្នកជឿថ្មី។ (សូមមើលៈ ១១:១៩)

បានឮមកដល់ក្រុមជំនុំ

ពាក្យ «ត្រចៀក» នៅទីនេះ សំដៅលើ «ពួកអ្នកជឿបានឮអំពីព្រឹត្តការណ៍នោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិម» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។

ឃើញ​អំណោយទាន​របស់​ព្រះជា​ម្ចាស់​

«ឃើញ​ព្រះគុណ​របស់​ព្រះជា​ម្ចាស់​» ឬ «ព្រះជាម្ចាស់បានប្រព្រឹត្តដោយសប្បុរសចំពោះពួកអ្នកជឿ» (UDB)

លោកបាន​លើកទឹកចិត្ត​ពួកគេ

«លោកបានបន្តក្នុងការលើកទឹកចិត្តដល់ពួកគេ»

ឲ្យនៅជាប់ជាមួយព្រះអម្ចាស់

«ឲ្យនៅតែស្មោះត្រង់ចំពោះព្រះអម្ចាស់» ឬ «ឲ្យបន្តទុកចិត្តលើព្រះអម្ចាស់»។​

អស់ពីចិត្ត​ជានិច្ច

«ទាំងស្រុង» ឬ «គ្រប់យ៉ាង» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ

ព្រះវិញ្ញាណដ៏វិសុទ្ធបានគ្រប់គ្រងលើលោកបារណាបាស នៅពេលលោកស្តាប់បង្គាប់ព្រះវិញ្ញាណដ៏វិសុទ្ធ។

មានមនុស្ស​ជា​ច្រើន​បានបន្ថែមមកក្នុងព្រះអម្ចាស់ថែមទៀត

ពាក្យ «បានបន្ថែម» នៅទីនេះ មានន័យថាពួកគេបានជឿដូចអ្នកដទៃជឿដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើនទៀត ក៏ជឿលើព្រះអម្ចាស់ដែរ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។