km_tn/act/11/19.md

3.4 KiB

ប្រយោគភ្ជាប់

លោកលូកាប្រាប់អំពីអ្វីដែលបានកើតឡើងដល់ពួកអ្នកជឿដែលរត់គេចបន្ទាប់ពីគេចោលលោកស្ទេផាននឹងដុំថ្ម។​

ឥឡូវនេះ

នេះគឺជាការណែនាំផ្នែកថ្មីនៃសាច់រឿង។ (សូមមើលៈ rc://*/ta/man/translate/writing-newevent)

អស់អ្នកដែលបានបែកខ្ចាត់ខ្ចាយ ដោយសារការ​បៀតបៀន​ ដែលបានចាប់ផ្តើមដោយសម្លាប់លោកស្ទេផាន

នេះគឺជាការនិយាយសារជាថ្មី នៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការបៀតបៀនដែលបានចាប់ផ្តើមសម្លាប់លោកស្ទេផាន ពួកអ្នកជឿបានខ្ចាត់ខ្ចាយ ហើយពួកគេបានប្រកាស» ឬ​ «ការរងទុក្ខដែលបានចាប់ផ្តើមបន្ទាប់ពីអ្នកដឹកនាំសាសន៍យូដាបានសម្លាប់លោកស្ទេផាន ដោយសារមានអ្នកជឿជាច្រើនចាកចេញពីក្រុងយេរូសាឡិម ហើយពួកគេបានបែកខ្ញែកគ្នា» (សូមមើល: rc://*/ta/man/translate/figs-activepassive)

តែ​សាសន៍​យូដា​ប៉ុណ្ណោះ

ពួកអ្នកជឿគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់សាសន៍យូដា មិនមែនសម្រាប់សាសន៍ដទៃទេ។

បានប្រាប់ដល់​ពួក​អ្នក​​ក្រិក

អស់អ្នកដែលនិយាយភាសាក្រិកក៏រាប់ជាសាសន៍ដទៃដែឬ មិនមែនជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក៏បានប្រាប់ដល់សាសន៍ដទៃដែលនិយាយភាសាក្រិកដែរ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)។

ព្រះហស្តរបស់ព្រះអម្ចាស់​បាន​ជួយ​ពួក​គេ

ព្រះហស្តព្រះជាម្ចាស់បញ្ជាក់ពីកម្លាំងរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ពេញដោយព្រះចេស្តាអាចធ្វើឲ្យពួកអ្នកជឿប្រកាសប្រកបដោយឥទ្ធិពល» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។

បានបែរ​មក​រក​ព្រះអម្ចាស់​វិញ

ឃ្លានេះមានន័យថា ពួកគឈប់ជឿលើព្រះរបស់ពួកគេពីមុន ហើយចាប់ផ្តើមជឿលើព្រះយេស៊ូ។