km_tn/act/11/04.md

2.9 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបានឆ្លើយតបទៅជនជាតិយូដាដោយប្រាប់ពួកគេពីនិមិត្តរបស់លោក និងពីអ្វីដែលបានកើតឡើងនៅក្នុងផ្ទះរបស់លោកកូនេលាស។​

លោក​ពេត្រុស​បានចាប់ផ្តើមពន្យល់

លោកពេត្រុសមិនបានរិះគន់ពួកអ្នកជឿជនជាតិយូដាទេ ប៉ុន្តែ លោកបានឆ្លើយតប និងពន្យល់យ៉ាងសុភាព។

យ៉ាងល្អិតល្អន់

«យ៉ាងជាក់លាក់នូវអ្វីដែលបានកើតឡើង»​ (UDB)

ដូច​កម្រាល​តុ​មួយផ្ទាំង​យ៉ាង​ធំ

វត្ថុដែលផ្ទុកសត្វទាំងឡាយមានរាងបួនជ្រុង ជាក្រណាត់មួយផ្ទាំងយ៉ាងធំ។ សូមមើលពីរបៀបនៃការបកប្រែនេះ នៅក្នុងជំពូក ១០:៩។

មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង

«មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង» ឬ «ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី» សូមមើលពីការបកប្រែនៅក្នុង ១០:៩

មាន​សត្វ​ចតុប្បាទនៅលើផែនដី

មាន​សត្វ​ចតុប្បាទនៅលើផែនដី ការដែលលោកពេត្រុសឆ្លើយយ៉ាងដូច្នេះ អាចបញ្ជាក់ថា វិន័យរបស់លោកម៉ូសេបង្គាប់មិនឲ្យសាសន៍យូដាបរិភោគសាច់ខ្លះក្នុងចំណោមសត្វទាំងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«សត្វចតុបាទ និងសត្វស្លាបដែលច្បាប់របស់លោកម៉ូសេបានហាមសាសន៍យូដាមិនឲ្យបរិភោគ»។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ១០:៩ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

សត្វ​ព្រៃ

ប្រហែលជាសំដៅលើសត្វដែលមនុស្សមិនអាចចិញ្ចឹម ឬផ្សាំ ឬគ្រប់គ្រងបាន។

សត្វ​លូន​វារ

ទាំងនេះគឺជាពពួកសត្វល្មូន។