km_tn/act/11/01.md

3.4 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបានមកដល់ក្រុងយេរូសាឡិម ហើយបានចាប់ផ្តើមនិយាយជាមួយជនជាតិយូដានៅទីនោះ។

ព័ត៌មានទូទៅ

នេះគឺជាការចាប់ផ្តើមព្រឹត្តការណ៍ថ្មីនៅក្នុងសាច់រឿង។

ឥឡូវនេះ

ឃ្លានេះ បញ្ជាក់ពីផ្នែកថ្មីនៃសាច់រឿង។ (សូមមើលៈ rc://*/ta/man/translate/writing-newevent)

ពួកបង​ប្អូន​

ឃ្លាថា «ពួកបង​ប្អូន​» នៅទីនេះ សំដៅលើពួកអ្នកជឿនៅក្នុងស្រុកយូដា។

​ដែលនៅ​ស្រុក​យូដា

«អ្នកដែលរស់នៅក្នុងស្រុកយូដា»

បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ

ឃ្លានេះសំដៅលើសេចក្តីពិតដែលសាសន៍ដទៃដែលបានជឿលើដំណឹងល្អអំពីព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីព្រះយេស៊ូ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ឡើង​ទៅ​ដល់​ក្រុង​យេរូសាឡិម​វិញ

ក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងកន្លែងផ្សេងៗទៀតជាច្រើននៅក្នុងអ៊ីស្រាអែល។ ដូច្នេះ វាជារឿងសាមញ្ញដែលជនជាតិអ៊ីស្រាអែលនិយាយថាឡើងទៅក្រុងយេរូសាឡិម និងចុះពីក្រុង។​

ពួកអ្នក​ដែល​ជាសមាជិកកាត់ស្បែក

ឃ្លានេះ ជាអំណះអំណាងចំពោះជនជាតិយូដាខ្លះដែលបានជឿថា អ្នកជឿទាំងអស់ត្រូវតែកាត់ស្បែក។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ពួកអ្នកជឿជនជាតិយូដាខ្លះនៅក្នុងក្រុងយេរូសាឡិម ដែលចង់ឲ្យពួកអ្នកដែលដើរតាមព្រះយេស៊ូទាំងអស់ត្រូវកាត់ស្បែក។ (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួកអ្នកដែលមិនកាត់ស្បែក

ពាក្យថា «ពួកអ្នកដែលមិនកាត់ស្បែក» សំដៅលើសាសន៍ដទៃ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បាន​បរិភោគ​ជា​មួយ​ពួក​គេ

វាគឺជាប្រឆាំងនឹងទម្លាប់របស់ជនជាតិយូដាក្នុងការបរិភោគជាមួយសាសន៍ដទៃ។