km_tn/act/10/44.md

2.8 KiB

ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាង​ចុះ​មក

ពាក្យ «យាងចុះមក» នៅទីនេះ សំដៅលើការ «យាងចុះមកភ្លាមៗ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកភ្លាម»

អស់​អ្នក​ដែល​ស្ដាប់ព្រះបន្ទូលដែល​លោកថ្លែង

ពាក្យ «អស់អ្នក» សំដៅលើសាសន៍ដទៃគ្រប់គ្នា នៅផ្ទះដែលពួកគេបានស្តាប់លោកពេត្រុស។

ពួក​អ្នកដែលជាសមាជិកពួកអ្នកជឿ ដែលបានកាត់ស្បែក

ឃ្លានេះគឺជាវិធីមួយទៀតក្នុងការសំដៅលើពួកអ្នកជឿសាសន៍យូដា។

អំណោយទានរបស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ

ឃ្លានេះ សំដៅលើព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ ដេលបានប្រទានមកដល់ពួកគេ។​

ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ បានចាក់បង្ហូរ

ឃ្លានេះស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បានចាក់បង្ហូរ

និយាយពីព្រះវិញ្ញាណដ៏វិសុទ្ធប្រៀបដូចជាអ្វីមួយដែលអាចចាក់បង្ហូរមកលើមនុស្សបាន។ នៅក្នុងន័យបង្ហូរមកដោយចិត្តសប្បុរស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រទានមកដោយសប្បុរស» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)។

អំណោយទាន

«អំណោយដោយឥតគិតថ្លៃ»

មកសាសន៍​ដទៃ​ដែរ

ពាក្យ «ផងដែរ» នៅទីនេះ សំដៅលើសេចក្តីពិតដែលព្រះវិញ្ញាណដ៏វិសុទ្ធបានប្រទានដល់ពួកអ្នកជឿសាសន៍យូដារួចហើយ។