km_tn/act/10/30.md

4.5 KiB

ប្រយោគភ្ជាប់

លោកកូនេលាសឆ្លើយទៅសំណួរលោកពេត្រុសវិញ។​

ព័ត៌មានទូទៅ

នៅក្នុងខ ៣១ និង៣២ លោកកូនេលាសបានស្រង់សម្តីដែលទេវតាបានប្រាប់លោក នៅពេលទេវតាលេចមកជួបលោកនៅម៉ោងប្រាំបួននោះ។​

ព័ត៌មានទូទៅ

ពាក្យ «អ្នក» និង «របស់អ្នក» ជាឯកវចនៈទាំងអស់។ ពាក្យ «យើង» នៅទីនេះ មិនបូករួមលោកពេត្រុសទេ។ (សូមមើលៈ formsofyou-singular និង​ rc://*/ta/man/translate/figs-exclusive)

កាលពី​បួន​ថ្ងៃ​មុន

លោកកូនេលាសសំដៅលើថ្ងៃមុនយប់ទីបីមុនពេលគាត់និយាយជាមួយលោកពេត្រុស។ នៅក្នុងវប្បធម៌របស់ព្រះគម្ពីររាប់ពីថ្ងៃបច្ចុប្បន្ន ដូច្នេះ ថ្ងៃមុនពេលបីថ្ងៃមុនគឺ «បួនថ្ងៃមុន»។ បច្ចុប្បន្ននេះ នៅវប្បធម៌លោកខាងលិចមិនបានរាប់ថ្ងៃបច្ចុប្បន្នទេ ដូច្នេះ នៅក្នុងការបកប្រែរបស់ពួកលោកខាងលិចសរសេរថា៖ «កាលពីបីថ្ងៃមុន»​។

​កំពុង​អធិស្ឋាន​

អជ្ញាធរពីបុរាណនិយាយថា៖ «ការតមអត់ និងការអធិស្ឋាន» ជំនួសឲ្យគ្រាន់តែនិយាយថា «ការអធិស្ឋាន»។ (សូមមើលៈ rc://*/ta/man/translate/translate-textvariants)

ម៉ោង​ប្រាំបួន

ជាទូទៅគឺពេលរសៀល ដែលជនជាតិយូដាអធិស្ឋានទៅព្រះជាម្ចាស់។​

ព្រះជាម្ចាស់​បានឮសេចក្តីអធិស្ឋានរបស់​លោក​ហើយ

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានឮសេចក្តីអធិស្ឋានរបស់អ្នកហើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះជាម្ចាស់​ចងចាំ

«អ្នកបានធ្វើឲ្យព្រះជាម្ចាស់យកព្រះទ័យទុកដាក់ហើយ»។ នេះមិនមែនមានន័យថា ព្រះជាម្ចាស់បានបោះបង់ចោលទេ។​

ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ថាពេត្រុសឲ្យមករកលោកចុះ

«ប្រាប់លោកស៊ីម៉ូន ដែលគេហៅថាពេត្រុសឲ្យមករកអ្នក»។​

ភ្លាមនោះ

«រំពេចនោះ»

លោក​បានមក​ល្អហើយ

ឃ្លានេះបង្ហាញពីការគួរសមនៃការអរគុណដល់លោកពេត្រុសដែលបានមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំពិតជាអរគុណដល់លោកដែលបានមក» (UDB)

​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​

ឃ្លានេះ សំដៅលើព្រះវត្តមានរបស់ព្រះជាម្ចាស់។

ព្រះអម្ចាស់​បាន​បង្គាប់​មក​លោកមានប្រសាសន៍ហើយ

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ថាព្រះអម្ចាស់បានប្រាប់លោកឲ្យមានប្រសាសន៍» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)