km_tn/act/10/27.md

2.1 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបានបញ្ជាក់ដល់មនុស្សដែលមកជុំគ្នានៅផ្ទះរបស់លោកកូនេលាស។

ព័ត៌មានទូទៅ

ពាក្យ «គាត់» នៅទីនេះ សំដៅលើលោកកូនេលាស។​

ព័ត៌មានទូទៅ

ពាក្យ «អ្នក» (អក្សរធំ) និង «អ្នក»​ (អក្សរតូច) ជាពហុវចនៈ ហើយបូករួមទាំងលោកកូនេលាសផងដែរ ដែលជាសាសន៍ដទៃនៅមានវត្តមាននៅទីនោះ។

មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា

«មានសាសន៍ដទៃជាច្រើនប្រជុំគ្នា»។ ឃ្លានេះ មានន័យថា អ្នកដែលលោកកូនេលាសបានអញ្ជើញមកទាំងអស់នេះ គឺជាសាសន៍ដទៃ។​ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បង​ប្អូនដឹងទេ

លោកពេត្រុសកំពុងប្រាប់លោកកូនេលាស ហើយភ្ញៀវដែលលោកបានអញ្ជើញ។​

វិន័យ​របស់​សាសនា​យូដា ហាម​មិន​ឲ្យសាសន៍​យូដា​ទាក់ទង​ជា​មួយ​ ឬសួរសុខទុក្ខជន​ជាតិផ្សេង

«វិន័យរបស់សាសន៍យូដាបានហាមសាសន៍យូដា»។ នេះសំដៅលើវិន័យរបស់សាសនាយូដា។​

ជន​ជាតិផ្សេង

ឃ្លានេះសំដៅលើមនុស្សដែលមិនមែនជាជនជាតិយូដា និងមិនសំខាន់ថាពួកគេរស់នៅទីណាទេ។