km_tn/act/10/01.md

3.0 KiB

ប្រយោគភ្ជាប់

នេះគឺជាការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿងរបស់លោកកូនេលាស។

ព័ត៌មានទូទៅ

នៅក្នុងទាំងនេះ បានផ្តល់ប្រវត្តិរបស់លោកកូនេលាស។ (សូមមើលៈ rc://*/ta/man/translate/writing-background)

ឥឡូវ មាន​បុរស​ម្នាក់​

នេះគឺជារបៀបនៃការណែនាំមនុស្សថ្មីនៅក្នុងចំណែកនៃកំណត់ហេតុប្រវត្តិសាស្រ្ត។ (សូមមើលៈ rc://*/ta/man/translate/writing-participants)

ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​នៃកងវរសេនាធំមួយហៅថា «កងវរសេនាធំ​អ៊ីតាលី

«ឈ្មោះរបស់គាត់គឺកូនេលាស។ គាត់ជាមេទាហានដែលគ្រប់គ្រងលើទាហាន ១០០នាក់ មកពីប្រទេសអ៊ីតាលី ជាតំណែងរបស់កងទ័ពរ៉ូម»

លោកជាមនុស្សដែលគោរពកោតខ្លាចព្រះ ហើយជាម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់

«លោកបានជឿលើព្រះជាម្ចាស់ ហើយបានគោរព និងថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងជីវិតរបស់លោក»។

ថ្វាយបង្គំព្រះជាម្ចាស់

ពាក្យថា «ថ្វាយបង្គំព្រះជាម្ចាស់» នៅទីនេះគឺនៅក្នុងបរិបទនៃការគោរពកោតខ្លាចព្រះ និងស្ងប់ស្ងែងដល់ព្រះ។​

ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល

ពាក្យ «ជាមួយ​ក្រុម​គ្រួសារ» សំដៅលើមនុស្សទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក។ សមាជិកផ្សេងទៀតនៅក្នុងផ្ទះរបស់លោកប្រហែលជាសាសន៍ដទៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ជាមួយនឹងសមាជិកនៅក្នុងផ្ទះរបស់លោកទាំងមូល» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អធិស្ឋានទៅព្រះជាម្ចាស់ឥតឈប់ឈរ

«លោកបានអធិស្ឋានទៅព្រះជាម្ចាស់ជាប្រចាំ» (UDB)