4.1 KiB
ប្រយោគភ្ជាប់
នៅក្នុងខ ៣២ សាច់រឿងបានប្តូរពីលោកសូលទៅសាច់រឿងមួយថ្មី អំពីលោកពេត្រុសវិញ។
ព័ត៌មានទូទៅ
ខ ៣១ គឺជាប្រយោគដែលផ្តល់ដំណឹងពីការលូតលាស់ក្រុមជំនុំដើម។
ក្រុមជំនុំក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារីទាំងមូល
នេះគឺជាលើកទីមួយហើយដែលប្រើ «ក្រុមជំនុំ» ជាឯកវចនៈ សំដៅលើក្រុមជំនុំច្រើនកន្លែងជាក្រុមជំនុំមួយកន្លែង។ នៅទីនេះ សំដៅលើអ្នកជឿទាំងអស់នៅក្នុងក្រុមអ៊ីស្រាអែលទាំងមូល។
បានប្រកបដោយសេចក្ដីសុខសាន្ត
«រស់នៅដោយសុខសាន្ត» (UDB)។ នេះមានន័យថា ការបៀតបៀនដែលបានសម្លាប់លោកស្ទេផានត្រូវចប់ហើយ។
បានរឹងមាំឡើង
អ្នកដែលធ្វើឲ្យរឹងមាំ គឺព្រះជាម្ចាស់ ឬព្រះវិញ្ញាណដ៏វិសុទ្ធ។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ជួយឲ្យពួកគេរីកចម្រើន» ឬ «ព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើឲ្យពួកគេរឹងមាំ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។
ដើរដោយកោតខ្លាចព្រះអម្ចាស់
«បន្តគោរពកោតខ្លាចព្រះអម្ចាស់»
បានទទួលការលួងលោមចិត្តដោយព្រះវិញ្ញាណដ៏វិសុទ្ធផង
«ព្រះវិញ្ញាណដ៏វិសុទ្ធបានចម្រើនកម្លាំង និងលើកទឹកចិត្តពួកគេ»
គ្រានោះ
នៅក្នុងឃ្លានេះ ប្រើដើម្បីបង្ហាញពីផ្នែកថ្មីនៃសាច់រឿង។ (សូមមើលៈ rc://*/ta/man/translate/writing-newevent)
បានធ្វើដំណើរទៅតាមតំបន់គ្រប់ទីកន្លែង
នេះគឺជាពាក្យបំផ្លើសសម្រាប់លោកពេត្រុស ក្នុងការសួរសុខទុក្ខដល់ពួកអ្នកជឿពេញទាំងស្រុកយូដា កាលីឡេ និងសាម៉ារី។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)
លោកក៏បានចុះទៅរក
ឃ្លា «ចុះ» ប្រើនៅទីនេះ ដោយសារក្រុងលីដាមានកម្ពស់ទាបជាងក្រុងផ្សេងៗទៀតដែលគាត់ធ្វើដំណើរទៅ។
ក្រុងលីដា
ក្រុងលីដាជាទីក្រុងមួយដែលមានទីតាំងមួយដែលនៅឆ្ងាយពីក្រុងយ៉ុបប៉េ ១៨គីឡូម៉ែត្រ។ ទីក្រុងនេះហៅថាទីក្រុងឡុតនៅក្នុងសម្ពន្ធមេត្រីចាស់ និងនៅក្នុងអ៊ីស្រាអែលបច្ចុប្បន្ន។