km_tn/act/09/05.md

1.8 KiB

ប្រយោគភ្ជាប់

គ្រប់ទាំងពាក្យដែលនិយាយថា «អ្នក» នៅទីនេះ ជា​ឯកវចនៈ

លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?

លោកសូលមិនទទួលស្គាល់ថា ព្រះយេស៊ូជាព្រះអម្ចាស់ទេ។ លោកប្រើងារនេះដោយសារលោកយល់ថា លោកនិយាយជាមួយនរណាម្នាក់ដែលមានអំណាចខាងវិញ្ញាណ។

ប៉ុន្តែ ចូរ​ក្រោក​ឡើង ​ចូល​ទៅ​ក្នុង​ទីក្រុង

«ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងដាម៉ាសទៅ»

​​គេ​នឹងប្រាប់​អ្នក​ថា

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងមានគេប្រាប់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​ឮ​សម្លេង ប៉ុន្តែ គ្មាន​ឃើញ​មាន​នរណា​ឡើយ

«ពួកគេឮសម្លេង ប៉ុន្តែ ពួកគេមិនឃើញនរណាម្នាក់ឡើយ»។​

ប៉ុន្តែ គ្មាន​ឃើញ​មាន​នរណា​ឡើយ

«ប៉ុន្តែ មិនឃើញនរណាម្នាក់ឡើយ»។ មានតែលោកសូលទេដែលមានបទពិសោធន៍ជាមួយពន្លឺនោះ។​