km_tn/act/09/03.md

2.8 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់

បន្ទាប់ពី មហាបូជាចារ្យប្រគល់សំបុត្រដល់លោកសូល លោកសូលបានចេញទៅក្រុងដាម៉ាស។

ពេលគាត់ចូលទៅ​ជិត​​ក្រុង​ដាម៉ាស

លោកសូលបានចេញពីក្រុងយេរូសាឡិម ហើយឥឡូវនេះគាត់បានធ្វើដំណើរទៅក្រុងដាម៉ាស។​

រំពេចនោះ

ឃ្លានេះបញ្ជាក់ថា ជាចំណុចផ្លាស់ប្តូរនៅក្នុងសាច់រឿង ដើម្បីបង្ហាញពីអ្វីដែលបានកើតឡើងផ្សេងទៀត (សូមមើលៈ rc://*/ta/man/translate/writing-newevent)។

មាន​ពន្លឺ​មួយ​ចាំង​មក​ជុំវិញ​លោក ពីស្ថានសួគ៌មក

«ពន្លឺមួយពីស្ថានសួគ៌បានចាំងនៅជុំវិញគាត់»។

ពីស្ថានសួគ៌មក

មានន័យពីរ ទី១) ស្ថានសួគ៌ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ ឬទី២) ជាមេឃ។ ន័យទីមួយគឺល្អជាង។ សូមប្រើន័យនេះ ប្រសិនបើភាសារបស់អ្នកមានពាក្យដោយឡែកទៀត។

លោក​ក៏​ដួល​នៅលើដី

អាចមានន័យបីយ៉ាង ទី១) «លោកសូលផ្តូលខ្លួនឯងទៅនឹងដី» ឬទី២) «ពន្លឺបានធ្វើឲ្យគាត់ដួលទៅដី» ឬទី៣) «លោកសូលដួលទៅដីដោយសារដួលសន្លប់»។ លោកសូលមិនបានដួលដោយចៃដន្យទេ។

ហេតុ​អ្វី​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ?

នេះជាសំណួរដែលមិនទាមទារចម្លើយ ដើម្បីនិយាយដាស់តឿនដល់លោកសូល។ នៅក្នុងភាសាខ្លះ ប្រើប្រយោគសាមញ្ញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើអ្នកបៀតបៀនខ្ញុំ!» ឬ ជាការបង្គាប់។ របៀបបកប្រែខ្លះទៀតថាៈ «ឈប់បៀតបៀនខ្ញុំទៅ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)