km_tn/act/09/01.md

3.2 KiB

ប្រយោគភ្ជាប់

សាច់រឿងបានប្តូរមករកលោកសូល ហើយនិងសេចក្តីសង្គ្រោះរបស់លោកវិញ។​

ព័ត៌មានទូទៅ

នៅក្នុងខទាំងនេះ ផ្តល់ព័ត៌មានពីប្រវត្តិដែលប្រាប់ពីយើងពីអ្វីដែលលោកប៉ូលបានធ្វើតាំងពីគាត់បានចោលលោកស្ទេផាននឹងដុំថ្ម។ (សូមមើលៈ rc://*/ta/man/translate/writing-background)

ព័ត៌មានទូទៅ

ពាក្យ «លោក» សំដៅលើមហាបូជាចារ្យ និង «លោក»​ នេះ សំដៅលើលោកសូល។​

រហូតដល់​សម្លាប់ពួក​សិស្សរបស់​ព្រះអម្ចាស់​ទៀតផង

ពាក្យ «សម្លាប់» អាចបកប្រែជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅតែនិយាយគំរាមកំហែង រហូតដល់សម្លាប់ពួកសិស្សផង»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​

ឃ្លានេះ សំដៅលើមនុស្សនៅក្នុងសាលាប្រជុំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីចាប់មនុស្សនៅក្នុងសាលាប្រជុំ» ឬ «ដើម្បីចាប់អ្នកដឹកនាំនៅក្នុងសាលាប្រជុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។​

ដើម្បីរក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ

«ពេលលោកឃើញនរណាម្នាក់» ឬ «ប្រសិនបើលោកឃើញនរណាម្នាក់»

ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះអម្ចាស់

«ដែលដើរតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូគ្រិស្ត»។​

ផ្លូវ

ពាក្យនេះ លេចឡើង ជាងារសម្រាប់គ្រិស្តបរិសទនៅសម័យនោះ។​

គាត់​នឹង​ចាប់​ចង​ពួកគេនាំ​យក​មក​ក្រុង​យេរូសាឡិម

«លោកនឹងចាប់ពួកគេទៅដាក់គុកនៅក្រុងយេរូសាឡិម»។ គោលបំណងលោកប៉ូល អាចច្បាស់ថែមទៀតដោយបន្ថែម «ដើម្បីឲ្យអ្នកដឹកនាំជនជាតិយូដាអាចកាត់ក្តី ហើយដាក់ទោសពួកគេ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)។