km_tn/act/08/32.md

2.5 KiB

ព័ត៌មានទូទៅ

អត្ថបទគម្ពីរនេះ ដកស្រង់ចេញពីកណ្ឌគម្ពីរអេសាយ។

ព័ត៌មានទូទៅ

ពាក្យ «លោក» និង «របស់លោក» នៅទីនេះ សំដៅលើព្រះមេស្ស៊ី។

ដូច​ជា​ចៀមដែល​គេ​នាំ​ទៅ​សម្លាប់ និងដូចជាកូនចៀម​ដែល​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោមដែរ

អ្នកកាត់រោមគឺជាមនុស្សដែលកាត់រោមរបស់ចៀម ដើម្បីយកទៅប្រើ។

នៅពេលគេ​បន្ទាប​បន្ថោកលោក ​គេ​មិនបាន​រក​យុត្តិធម៌​ជូន​លោក​ទេ។

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកត្រូវគេបន្ទាបបន្ថោក ហើយពួកគេមិនបានកាត់ក្តីឲ្យលោកដោយសុចរិតទេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។

តើ​នរណា​អាច​តំណាល​អំពី​ពូជពង្សរបស់​លោក​បាន?

សំណួរនេះប្រើដើម្បីបញ្ជាក់ថា លោកគ្មានពូជពង្សទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាអាចនិយាយទៅកាន់ពូជពង្សរបស់លោកឡើយ ដ្បិត គ្មាននរណាសោឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)។​

ជីវិត​របស់​លោកបានដកចេញ​ពី​ផែនដី​​​ហើយ

នេះសំដៅលើការសុគតរបស់លោក។ ឃ្លានេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេសម្លាប់លោក» ឬ «គេនឹងយកជីវិតលោកពីផែនដីទៅ»​ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)