km_tn/act/08/26.md

5.1 KiB

ប្រយោគភ្ជាប់

នៅទីនេះចាប់ផ្តើមនិយាយផ្នែកមួយទៀតដែលលោកភីលីព និងបុរសដែលមកពីអេត្យូពី។

ព័ត៌មានទូទៅ

នៅក្នុងខ ២៧ បានផ្តល់ព័ត៌មានពីប្រវត្តិរបស់បុរសដែលមកពីស្រុកអេត្យូពី។ (សូមមើលៈ rc://*/ta/man/translate/writing-background)

ឥឡូវនេះ

ដើម្បីបង្កើតដំណើរផ្លាស់ប្ដូរនៃសាច់រឿង។ (សូមមើលៈ rc://*/ta/man/translate/writing-newevent)

សូម​ក្រោក​ឡើង ហើយធ្វើ​ដំណើរ​ឆ្ពោះ​ទៅ

កិរិយាទាំងនេះ ធ្វើការជាមួយគ្នា ដើម្បីបញ្ជាក់ថា លោករួចរាល់ក្នុងការចាប់ផ្តើមចេញដំណើរ ដែលនឹងចំណាយពេលមួយរយៈ។ របៀបផ្សេងទៀតនៃការបកប្រែៈ «រួចរាល់ក្នុងការធ្វើដំណើរ»។​

តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា

ឃ្លា «ចុះពី» ប្រើនៅទីនេះ ដោយសារក្រុងយេរូសាឡិមខ្ពស់ជាក្រុងកាសា។​

ផ្លូវ​នេះស្ងាត់ណាស់

អ្នកប្រាជ្ញភាគច្រើនជឿថា លោកលូកាបន្ថែមនៅត្រង់នេះ ដើម្បីពណ៌នាតំបន់ដែលលោកភីលីពធ្វើដំណើរ។ (សូមមើលៈ rc://*/ta/man/translate/writing-background)

មើល៍

ពាក្យ «មើល៍»​ នៅទីនេះ រំលឹកយើងពីមនុស្សថ្មីម្នាក់នៅក្នុងសាច់រឿងនេះ។ នៅក្នុងភាសារបស់អ្នក អ្នកអាចរបៀបក្នុងការប្រើពាក្យនេះ។ (សូមមើលៈ rc://*/ta/man/translate/writing-participants)

​មនុស្ស​កម្រៀវ

ការបញ្ជាក់ «​មនុស្ស​កម្រៀវ» នៅទីនេះ គឺនិយាយអំពីជនជាតិអេត្យូពីដែលមានឋានៈខ្ពស់នៅក្នុងរដ្ឋាភិបាល មិនមែនលក្ខណៈនៃភេទផ្ទុយគ្នាឡើយ។

មហាក្សត្រិយានី

នេះគឺជាបរមងារសម្រាប់ម្ចាស់ក្សត្រីអេត្យូពី។ វាប្រហែលនឹងរាជឱង្ការរបស់ព្រះបាទផារោន ប្រើសម្រាប់ស្តេចនៅអេស៊ីប។ (សូមមើលៈ rc://*/ta/man/translate/translate-names)

លោក​បាន​មកក្រុង​យេរូសាឡិម ​ដើម្បីថ្វាយបង្គំ​​ព្រះជាម្ចាស់

នេះបង្ហាញថាគាត់ជាសាសន៍ដទៃ ដែលជឿលើព្រះជាម្ចាស់ ហើយបានមកថ្វាយបង្គំព្រះនៅព្រះវិហាររបស់ជនជាតិយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានមកថ្វាយបង្គំនៅព្រះវិហារក្រុងយេរូសាឡិម»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

​រទេះ​សេះ

អាចជា «រទេះមានកង់បួន» ឬ «រទេះសេះកង់បួន» ស៊ីចង្វាក់នៅក្នុងបរិបទនេះ។ រទេះសេះជាទូទៅនិយាយប្រៀបដូចជាយាន្តយន្តសម្រាប់ធ្វើសង្គ្រាម មិនមែនជារថយន្តសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយទេ។ ហើយមនុស្សឈរបរវានៅលើរទេះសេះនោះ។

ព្រមទាំង​អាន​គម្ពីរ​ព្យាការី​អេសាយផង

នេះគឺជាកណ្ឌគម្ពីរអេសាយ នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំពុងអានចេញពីកណ្ឌគម្ពីរព្យាការីអេសាយ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)