km_tn/act/08/09.md

3.0 KiB

ព័ត៌មានទូទៅ

មានការណែនាំលោកស៊ីម៉ូនមកក្នុងរឿងរបស់លោកភីលីព។ ខ ៩-១១ គឺជាប្រវត្តិអំពីលោកស៊ីម៉ូន និងអស់អ្នកដែលនៅក្នុងចំណោមសាសន៍សាម៉ារី។ (សូមមើលៈ rc://*/ta/man/translate/writing-background)

ប៉ុន្តែ មាន​បុរស​ម្នាក់... ឈ្មោះ​ស៊ីម៉ូន

នេះគឺជាការណែនាំមនុស្សថ្មីមកក្នុងសាច់រឿង។ ភាសារបស់អ្នកអាចប្រើពាក្យខុសគ្នា ក្នុងការណែនាំមនុស្សថ្មីមកក្នុងសាច់រឿង។ (សូមមើលៈ rc://*/ta/man/translate/writing-participants)

ទីក្រុង

«ទីក្រុងនៅក្នុងសាម៉ារី» (សូមមើលៈ ៨:៤)

សាសន៍​សាម៉ារីទាំងអស់

នេះគឺជាការនិយាយបំផ្លើស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានសាសន៍សាម៉ារីជាច្រើននៅក្នុងទីក្រុង» (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)។

ទាំងអ្នកតូចដល់អ្នកធំ​

ឃ្លាទាំងពីរនេះ សំដៅលើមនុស្សគ្រប់គ្នា ពីអ្នកធំម្នាក់ ទៅអ្នកផ្សេងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនសំខាន់ថាពួកគេជានរណាឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-merism)។

លោក​នេះ​ហើយ​ជាអំណាច​របស់​ព្រះជាម្ចាស់​ ដែល​ហៅថាមហិមា

មនុស្សនិយាយថា លោកស៊ីម៉ូនជាអំណាចមកពីព្រះ ដែលពួកគេស្គាល់ថា​ «អំណាចមហិមា»

ហើយ​ជាអំណាច​របស់​ព្រះជាម្ចាស់​ ដែល​ហៅថាមហិមា

អាចមាន័យបួនយ៉ាង ទី១) អំណាចដែលតំណាងឲ្យព្រះជាម្ចាស់។ ទី២) ព្រះជាម្ចាស់ ឬទី៣) មនុស្សដែលមានអំណាចខ្លាំងក្លា ឬទី៤) ជាទេវតា។ ពាក្យគេប្រើមិនច្បាស់ ការបកប្រែដែលល្អបំផុត គឺគ្រាន់តែប្រែថា «អំណាចដ៏មហិមារបស់ព្រះជាម្ចាស់» (UDB)។