km_tn/act/07/51.md

3.8 KiB

ប្រយោគភ្ជាប់

លោកស្ទេផានបានបញ្ចប់ដោយការដាស់តឿនធ្ងន់ៗ ចំពោះមហាបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ ដែលបានចាប់ផ្តើមនៅក្នុងជំពូក ៧:១

អស់​លោកជាមនុស្សរឹងចចេស

ក្បាលរឹង លោកស្ទេផានប្តូរដោយបង្ហាញអ្នកដឹងនាំរបស់យូដា ដើម្បីដាស់តឿនពួកគេ។

មនុស្សរឹងចចេស

មនុស្សរឹងចចេស មិនមែនមានន័យថាករបស់ពួកគេរឹងទេ ប៉ុន្តែ សំដៅលើ «ចិត្តរឹងរូស» របស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

មាន​ចិត្ត និង​ត្រចៀក​មិនកាត់ស្បែក

ជនជាតិយូដារាប់ការមិនកាត់ស្បែកថាជាមនុស្សមិនស្តាប់បង្គាប់ព្រះជាម្ចាស់។​ លោកស្ទេផានប្រើពាក្យ «​ចិត្ត និង​ត្រចៀក​» ដើម្បីបង្ហាញដល់អ្នកដឹកនាំរបស់យូដាដែលបានប្រព្រឹត្តជាមួយសាសន៍ដទៃ ពេលពួកគេមិនស្តាប់បង្គាប់ ឬមិនស្តាប់តាមព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាបដិសេធក្នុងការស្តាប់បង្គាប់ និងស្តាប់»​ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

តើមាន​ព្យាការី​ណា​ម្នាក់ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀតបៀន​?

លោកស្ទេផានសួរសំនួរនេះ ដើម្បីបង្ហាញពួកគេថា ពួកគេមិនដឹងអ្វីពីកំហុសរបស់បុព្វបុរសរបស់ពួកគេឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុព្វបុរសរបស់អ្នករាល់គ្នាបានបៀតបៀនដល់ព្យាការីគ្រប់គ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះជាម្ចាស់​ដ៏​សុចរិត​

សំដៅលើព្រះគ្រិស្ត ព្រះមេស្ស៊ី។​

ឥឡូវនេះ អស់​លោក​បាន​ជាអ្នកក្បត់​ ហើយក៏បានសម្លាប់ព្រះអង្គ

«អ្នករាល់គ្នាក៏ជាអ្នកក្បត់ និងធ្វើឃាតព្រះអង្គដែរ»។

អ្នកធ្វើឃាតព្រះអង្គ

«អ្នកធ្វើឃាតដល់ព្រះជាម្ចាស់ដ៏សុចរតិ» ឬ «អ្នកធ្វើឃាតដល់ព្រះគ្រិស្ត»។​

ក្រឹត្យវិន័យដែល​ទេវតាបានបង្កើត

«ក្រឹត្យវិន័យដែលព្រះជាម្ចាស់បានធ្វើឲ្យទេវតាផ្តល់ឲ្យបុព្វបុរសរបស់យើង» (UDB)។