km_tn/act/07/47.md

3.2 KiB

ព័ត៌មានទូទៅ

នៅក្នុងខ ៤៩-៥០ លោកស្ទេផានដកស្រង់ចេញពីព្យាការីអេសាយ។ នៅក្នុងការដកស្រង់នេះ ព្រះជាម្ចាស់មានបន្ទូលថាពីអង្គទ្រង់ផ្ទាល់។

ធ្វើដោយ​ដៃ​​

«មនុស្សជាអ្នកធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​គឺ​ជា​កំណល់​ទ្រ​ជើង​យើង

ព្យាការីកំពុងតែប្រៀបធៀបពីភាពធំឧត្តមរបស់ព្រះវត្តមានរបស់ព្រះជាម្ចាស់ ថាការដែលមនុស្សសង់កន្លែងសម្រាប់ព្រះអង្គ ទោះបីជាពេញផែនដីទាំងមូលក៏គ្មានប្រយោជន៍ដែរ ប៉ុន្តែ វាជាកន្លែងដែលព្រះអង្គដាក់ព្រះបាទារបស់ទ្រង់។​

តើ​ដំណាក់​បែប​ណាដែលអ្នកអាចសង់ឲ្យ​យើង?

ព្រះជាម្ចាស់សួរសំណួរដើម្បីបង្ហាញពីការខំប្រឹងរបស់មនុស្សឥតប្រយោជន៍ ក្នុងការមើលថែព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនអាចសង់ផ្ទះដែលធំល្មមសម្រាប់យើងទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)។

តើ​កន្លែងណាសម្រាប់ឲ្យយើង​សម្រាក?

ព្រះជាម្ចាស់សួរសំណួរនេះដើម្បីបង្ហាញដល់មនុស្សថា ពួកគេមិនអាចផ្តល់កន្លែងណាមួយដើម្បីឲ្យព្រះអង្គបានសម្រាកនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានកន្លែងសម្រាកណាដែលល្អល្មមសម្រាប់យើងបានទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើមិនមែនដៃរបស់​យើង​ទេឬ​ដែល​បាន​បង្កើតអ្វីៗ​ទាំង​នោះ​មក?

ព្រះជាម្ចាស់សួរសំណួរនេះ ដើម្បីបង្ហាញថា មនុស្សមិនអាចបង្កើតអ្វីមួយបានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដៃរបស់យើងបង្កើតរបស់ទាំងអស់នេះ»​ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)