km_tn/act/07/38.md

2.6 KiB

ព័ត៌មានទូទៅ

នៅក្នុងការដកស្រង់នៅក្នុងខ ៤០ យកចេញពីការសរសេររបស់លោកម៉ូសេ។​

​នេះគឺជាបុរសម្នាក់ដែលនៅ​ជួបជុំ​គ្នា​

«បុរសនេះគឺលោកម៉ូសេដែលបាននៅក្នុងចំណោមជនជាតិអ៊ីស្រាអែល» (UDB)

នេះគឺជាបុរសម្នាក់

ឃ្លា «នេះគឺជាបុរសម្នាក់» នេះ នៅក្នុងព្រះបន្ទូលដែលនិយាយទាក់ទងនឹងលោកម៉ូសេទាំងអស់។

​​នេះគឺជាបុរសម្នាក់ដែលបាន​ទទួល​ព្រះបន្ទូល​ដែល​ផ្ដល់ដ៏រស់យក​មក​ប្រគល់​ឲ្យ​យើង

ព្រះជាម្ចាស់ជាព្រះដែលបានប្រទានព្រះបន្ទូលទាំងនោះមកយើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគឺជាបុរសម្នាក់ដែលព្រះជាម្ចាស់មានបន្ទូលពីព្រះបន្ទូលដ៏រស់ដល់យើង»។​

ព្រះបន្ទូល​ដ៏រស់

អាចមានន័យពីរ ទី១) «ព្រះបន្ទូលដែលអត់ធ្មត់» ទី២) «ព្រះបន្ទូលដែលផ្តល់ជីវិត»។

ពួកគេបានច្រានលោកចោលចេញពីពួកគេ

ពាក្យប្រៀបធៀបនេះ បង្ហាញពីការដែលពួកគេបដិសេធលោកម៉ូសេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានបដិសេធលោកឲ្យធ្វើជាអ្នកដឹកនាំ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៅក្នុង​ចិត្ត​របស់ពួកគេ ពួកគេចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។

ពួកគេប្រាថ្នាចង់ត្រឡប់ទៅអេស៊ីបវិញ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ពេលនោះ

«នៅពេលពួកគេសម្រេចចិត្តប្រឡប់ទៅអេស៊ីបវិញ»​