km_tn/act/07/26.md

2.9 KiB

ព័ត៌មានទូទៅ

ពាក្យ «យើង»​ នៅទីនេះ សំដៅលើជនជាតិអ៊ីស្រាអែល ប៉ុន្តែ មិនបានបូករួមលោកម៉ូសេ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ

អ្នកស្តាប់អាចនឹងស្គាល់ពីកំណត់ហេតុនៅក្នុងនិក្ខមនំ គឺបុរសពីរនាក់នេះ ប៉ុន្តែ លោកស្ទេផានមិនបានបញ្ជាក់ច្បាស់លាស់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ព្យាយាម​សម្រុះសម្រួលពួក​គេ​ឲ្យត្រូវគ្នាវិញ

«ធ្វើឲ្យពួកគេឈប់ឈ្លោះគ្នា» (UDB)

អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា

លោកម៉ូសេបានបញ្ជាក់ថាជនជាតិអ៊ីស្រាអែលគឺជាអ្នកឈ្លោះគ្នា។

ហេតុអ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?

លោកម៉ូសេបានសួរសំណួរនេះ​ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យឈប់ឈ្លោះគ្នា។ របៀបមួយផ្សេងទៀតនៃការបកប្រែៈ «បងប្អូនមិនធ្វើបាបគ្នាឯងនោះទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើអ្នកណាបាន​តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​លើ​យើង?

បុរសដែលប្រើសំណួរនេះ ដើម្បីដាស់តឿនលោកម៉ូសេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគ្មានសិទ្ធិអំណាចលើយើងទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)។

តើ​លោក​ចង់​សម្លាប់​ខ្ញុំ​ ដូច​លោក​បាន​សម្លាប់​ជនជាតិអេស៊ីប​ម្នាក់​ពី​ម្សិលមិញ​​ដែរ​ឬ

បុរសនេះប្រើសំនួរនេះ ដើម្បីដាស់តឿនលោកម៉ូសេថា គាត់និងអ្នកផ្សេងទៀតបានដឹងថាលោកម៉ូសេបានសម្លាប់ជនជាតិអេស៊ីប។