km_tn/act/06/02.md

3.7 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ

ពាក្យ «អ្នក» នៅទីនេះ សំដៅលើពួកអ្នកជឿ។ (សូមមើលៈ rc://*/ta/man/translate/figs-youdual)

ព័ត៌មានទូទៅ

ពាក្យ «យើង» និង «ពួកយើង» នៅទីនេះ សំដៅលើពួកសាវកទាំងដប់ពីរ។ ដែលអាចប្រើបាន ជាពិសេសនៅក្នុងភាសារបស់អ្នក។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

សិស្សទាំង​ដប់ពីរ​រូប

សំដៅលើពួកសាវកដប់មួយនាក់ បូករួមទាំងម៉ាធាស ដែលបានជ្រើសរើសនៅក្នុងជំពូក ១:២៤

ពួក​សិស្ស​ទាំង​អស់​

«ពួកសិស្សទាំងអស់» ឬ «ពួកអ្នកជឿទាំងអស់»។

មិន​គួរ​ឲ្យយើង​ខ្ញុំបោះបង់ព្រះបន្ទូល​របស់​ព្រះជាម្ចាស់

និយាយបំផ្លើសដើម្បីបញ្ជាក់ពីភាពសំខាន់នៃភារកិច្ចបង្រៀនព្រះបន្ទូលព្រះជាម្ចាស់របស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ប្រកាស និងឈប់បង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)។

បម្រើនៅតុ

ឃ្លានេះមានន័យថា បម្រើអាហារដល់បណ្តាជន។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ជាអ្នកដែល​​មាន​កេរ្តិ៍ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះវិញ្ញាណ និង​មានប្រាជ្ញា

អាចមានន័យពីរយ៉ាង ទី១) មនុស្សដែលមានគុណសម្បត្តិបី កេរិ៍្តឈ្មោះល្អ ពេញដោយព្រះវិញ្ញាណ និងមានប្រាជ្ញា។ ឬ ទី២) ​មនុស្សដេលមានកេរ្តិ៍ឈ្មោះល្អ ដោយសារមានគុណសម្បត្តិពីរ គឺពេញដោយព្រះវិញ្ញាណ និងប្រកបដោយប្រាជ្ញា(UDB)។

អ្នកដែល​​មាន​កេរ្តិ៍ឈ្មោះ​ល្អ

«អ្នកដែលមនុស្សស្គាល់ថាជាមនុស្សល្អ» ឬ «ជាមនុស្សដែលគេទុកចិត្ត»

​តែងតាំង​ពួកគេ​ឲ្យ​ធ្វើការងារ​នេះ

«ឲ្យទទួលខុសត្រូវក្នុងការបំពេញភារកិច្ចនេះ»។​

ក្នុងព័ន្ធកិច្ច​បម្រើ​ព្រះបន្ទូល

អាចជាប្រយោជន៍ជាច្រើនក្នុងការបន្ថែមពណ៌មានថែមទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព័ន្ធកិច្ចនៃការបង្រៀន និងប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)