km_tn/act/05/38.md

2.7 KiB

ប្រយោគភ្ជាប់

លោកកាម៉ាលាលបានឆ្លើយទៅកាន់ពួកសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់។ ទោះបីជាពួកគេវាយពួកសាវក ហើយបង្គាប់ពួកគេមិនឲ្យបង្រៀនអំពីព្រះយេស៊ូទៀត ហើយឲ្យពួកគេចេញទៅ តែពួកសិស្សនៅតែបន្តបង្រៀន និងប្រកាសព្រះបន្ទូលទៀត។

សូមដកខ្លួនពី​អ្នក​ទាំង​នេះ​ ហើយដោះលែង​គេ​​ទៅ​

លោកកាម៉ាលាលប្រាប់ដល់អ្នកដឹកនាំជនជាតិយូដាមិនឲ្យដាក់ទោសពួកសាវក ឬចាប់ពួកគេដាក់គុកឡើយ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រសិន​បើ​គម្រោង​ ឬកិច្ចការ​នេះមកពីមនុស្ស

«ប្រសិនបើមនុស្សបង្កើតគម្រោងនេះ ឬធ្វើការនេះ»។

វានឹងត្រូវវិនាស​មិន​ខាន

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងមាននរណាម្នាក់បំផ្លាញវាមិនខាន» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។

ប៉ុន្តែប្រសិនបើ មក​ពី​ព្រះជាម្ចាស់វិញ

ពាក្យ «វា» សំដៅលើ «គម្រោង ឬកិច្ចការនេះ» របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ ព្រះជាម្ចាស់បង្កើតគម្រោងនេះ ឬបង្គាប់អ្នកទាំងអស់នេះឲ្យធ្វើការនេះ» (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)។

ដូច្នេះ ពួកគេ​យល់​ស្រប​តាម

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកកាម៉ាលាលបានបញ្ចុះបញ្ចូលពួកគេយ៉ាងដូច្នេះ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។