km_tn/act/05/29.md

2.3 KiB

ព័ត៌មានទូទៅ

ពាក្យ «យើង»​ នៅទីនេះ សំដៅលើពួកសាវក មិនមែនសំដៅលើអ្នកស្តាប់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

លោក​ពេត្រុស និង​ពួកសាវក​បាន​ឆ្លើយ​ឡើង​ថា

លោកពេត្រុសមានប្រសាសន៍នៅក្នុងនាមពួកសាវក នៅពេលគាត់មានប្រសាសន៍សេចក្តីដូចខាងក្រោមនេះ។​

ដោយ​ព្យួរ​នៅ​លើ​ឈើ

ពាក្យ «ឈើ» នៅទីនេះ លោកពេត្រុសចង់សំដៅទៅលើឈើឆ្កាងដែលធ្វើពីឈើ។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយព្យួរព្រះអង្គលើឈើឆ្កាង» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដើម្បី​ឲ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​បានប្រែ​ចិត្ត​ ហើយអស់ទោស​ឲ្យ​រួច​ពី​បាប

ពាក្យ «ប្រែចិត្ត» និង «ការអត់ទោស» អាចប្រែជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីប្រទានឲ្យអ៊ីស្រាអែលមានឱកាសដើម្បីប្រែចិត្ត និងបានទទួលការអត់ទោសពីព្រះជាម្ចាស់ចំពោះបាបរបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)។

អ៊ីស្រាអែល

ពាក្យ «អ៊ីស្រាអែល» សំដៅលើជនជាតិយូដា»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះអង្គ

«អស់អ្នកដែលចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់»។