km_tn/act/05/09.md

2.7 KiB

ប្រយោគភ្ជាប់

នេះគឺជាចុងបញ្ចប់នៃសាច់រឿងអំពីលោកអាណា‌ណាស និង​នាងសាភី‌រ៉ា។

ព័ត៌មានទូទៅ

ពាក្យ «អ្នក»​ នៅទីនេះ ជាពហុវចនៈ សំដៅទៅលើទាំងលោកអាណា‌ណាស និង​នាងសាភី‌រ៉ា។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រួម​គំនិត​គ្នា​ ដើម្បីល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ?

លោកពេត្រុសសួរសំណួរនេះដើម្បីស្ដីបន្ទោសនាងសាភីរ៉ា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនគួររួមគំនិតគ្នាដើម្បីល្បងលវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

​អ្នក​រួម​គំនិត​គ្នា

«អ្នកទាំងពីរនាក់បានរួមគំនិតជាមួយគ្នា»

ដើម្បីល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់

ពាក្យ «ល្បងល» នៅទីនេះ មានន័យថា រករឿងឈ្លោះ ឬបង្ហាញភស្តុតាង។ ពួកគេព្យាយាមកំហកព្រះជាម្ចាស់ ហើយចង់ឃើញថាព្រះជាម្ចាស់នឹងដាក់ទោសគេឬយ៉ាងណា។

ជើងនៃពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាងមក​ដល់​នៅ​មាត់​ទ្វារ​ហើយ

ឃ្លា «ជើង» នៅទីនេះ សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែ «ពួកអ្នកដែលកប់ស្វាមីនាង»

ហើយនាងក៏​ដាច់​ខ្យល់​ស្លាប់​ទៅ

«ស្លាប់» សូមមើលរបៀបដែលអ្នកបកប្រែឃ្លានេះនៅក្នុងគំរូនៅក្នុង កិច្ចការ ៥:៣។ (សូមមើលៈ rc://*/ta/man/translate/figs-euphemism)