km_tn/act/04/29.md

3.7 KiB

ប្រយោគភ្ជាប់

អ្នកជឿបានបញ្ចប់សេចក្តីអធិស្ឋានរបស់ពួកគេ ដែលពួកគេបានចាប់ផ្តើមនៅក្នុងជំពូក ៤:២៣

សូមទតមើល សេចក្តីគំរាមរបស់ពួកគេ

ពាក្យ «សូមទតមើល» នេះ គឺជាសំណើថ្វាយដល់ព្រះជាម្ចាស់ឲ្យកត់សម្គាល់ពីរបៀបដែលអ្នកដឹកនាំជនជាតិយូដាបានគំរាមកំហែងដល់ពួកអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមចំណាំមើល ពីការដែលពួកគេគំរាមនឹងដាក់ទោសពួកយើង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា

ពាក្យ «ព្រះហស្ត» នៅទីនេះ សំដៅលើ អំណាចចេស្តារបស់ព្រះ។ នេះគឺជាការស្នើសុំចំពោះព្រះជាម្ចាស់ សូមឲ្យព្រះអង្គសម្តែងពីព្រះចេស្តារបស់ទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូម​សម្តែង​បារមីនៃការប្រោស​ឲ្យ​អ្នក​ជំងឺ​បាន​ជារបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

តាមរយៈព្រះនាម​ព្រះយេស៊ូជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ

ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើអំណាច និងសិទ្ធិអំណាច។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈអំណាចរបស់ព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ

«ព្រះយេស៊ូជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអង្គ»។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ៤:២៧

កន្លែង​​នោះ​...ក៏​រញ្ជួយ

នេះអាចជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

គេ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​

នេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានចាក់បំពេញគេគ្រប់គ្នា»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះ នៅក្នុងជំពូក ២:១។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)