km_tn/act/04/23.md

4.1 KiB

ព័ត៌មានទូទៅ

ថ្លែងរួមគ្នា គេបានដកស្រង់ទំនុកតម្កើងរបស់ព្រះបាទដាវីឌ ពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើអ្នកជឿទាំងអស់ ប៉ុន្តែ មិនមែនសំដៅលើលោកពេត្រុស និងលោកយ៉ូហានទេ។

លោក​ពេត្រុស និង​លោក​យ៉ូហាននាំ​គ្នា​ទៅ​ជួប​ពួក​បង​ប្អូន

ឃ្លា «បងប្អូនរបស់ពួកគេ» សំដៅលើអ្នកជឿទាំងអស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានទៅជួបអ្នកជឿផ្សេងទៀត» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ព្រះអង្គ​មាន​ព្រះបន្ទូលតាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បុព្វបុរសយើង​ខ្ញុំ​ថា៖

នេះមានន័យថា ព្រះវិញ្ញាណដ៏វិសុទ្ធ ធ្វើឲ្យព្រះបាទដាវីឌមានរាជឱង្ការ ឬសរសេរចុះនូវអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល។

តាម​រយៈព្រះបាទ​ដាវីឌ ជា​បុព្វបុរសយើង​ខ្ញុំ​

ពាក្យ «មាត់» នៅទីនេះ សំដៅលើពាក្យដែលព្រះបាទដាវីឌមានរាជឱង្ការ ឬសរសេរចុះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរយៈព្រះរាជឱង្ការរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើង»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

«ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំងឡាយនាំ​គ្នា​បង្កើត​កោលាហលដូច្នេះ? ហេតុ​អ្វី​បាន​ជា​ប្រជារាស្ត្រ​នានាមាន​គំនិត​ឥត​ខ្លឹមសារ​ដូច្នេះ?

នេះគឺជាសំណួរដែលមិនទាមទារចម្លើយ ដែលបញ្ជាក់ពីភាពឥតប្រយោជនៃការប្រឆាំងជាមួយព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជាតិសាសន៍ដទៃមិនគួរមានកំហឹង ហើយប្រជាជនទាំងឡាយក៏មិនគួរមានគំនិតឥតប្រយោជន៍ដែរ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប្រជារាស្ត្រ​នានាមាន​គំនិត​ឥត​ខ្លឹមសារ​

«ឥតខ្លឹមសារ» នៅទីនេះ មានមកជាមួយនូវផែនការទាស់ជាមួយព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សមានគំនិតឥតខ្លឹមសារ ក្នុងការទាស់ជាមួយព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រជារាស្ត្រ​

«ក្រុមមនុស្ស» ឬ «កុលសម្ព័ន្ធ»