km_tn/act/04/15.md

3.6 KiB

ពួកសាវក

ឃ្លានេះ សំដៅលើលោកពេត្រុស និងលោកយ៉ូហាន។

តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ?

អ្នកដឹកនាំជនជាតិយូដា សួរសំណួរនេះចេញពីការខកចិត្ត ពីព្រោះពួកគេគិតមិនឃើញថាត្រូវធ្វើអ្វីជាមួយលោកពេត្រុស និងលោកយ៉ូហាន។ របៀបនៃការបកប្រែផ្សេងទៀតៈ «គ្មានអ្វីដែលយើងអាចធ្វើជាមួយបុរសទាំងពីរនាក់នេះទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ដ្បិត​ អ្នក​ក្រុង​យេរូសាឡិម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត គ្មានអ្នករស់នៅក្នុងយេរូសាឡិមមួយណាមិនដឹងថា ពួកគេបានធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេសដែលមិនអាចបដិសេធបាននោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។

អ្នករស់នៅ​ក្រុង​យេរូសាឡិម​គ្រប់គ្នា

នេះអាចជាពាក្យបំផ្លើស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលរស់នៅក្នុងក្រុងយេរូសាឡិមស្ទើរតែទាំងអស់គ្នា» (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)។

ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរខ្ចាយ​ដល់​ប្រជាជនបន្ថែមទៀត

ពាក្យ «វា» សំដៅលើការអស្ចារ្យ ឬសេចក្តីបង្រៀនផ្សេងៗរបស់លោកពេត្រុស និងលោកយ៉ូហានអាចបន្តទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីកុំឲ្យមានអ្នកផ្សេងទៀតបានឮអំពីការអស្ចារ្យនេះទៀត» «ដើម្បីកុំឲ្យដំណឹងនៃការអស្ចារ្យនេះឮខ្ចរខ្ចាយទៀត» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​នាមនោះ​ត​ទៅ​ទៀត​ឡើយ

ពាក្យ «ព្រះនាម» សំដៅលើ បុគ្គលយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លែងឲ្យនិយាយទៅនរណាម្នាក់ទៀតអំពីមនុស្សម្នាក់ហ្នឹង គឺព្រះេយស៊ូ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)