km_tn/act/04/11.md

4.7 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបានបញ្ចប់សុន្ទរកថារបស់គាត់ទៅកាន់អ្នកកាន់អ្នកដឹកនាំសាសនាយូដាដែលគាត់បានចាប់ផ្តើមនៅក្នុងជំពូក ៤:៨។

ព័ត៌មានទូទៅ

ពាក្យ «យើង» នៅទីនេះ សំដៅលើលោកពេត្រុស និងអស់អ្នកដែលគាត់និយាយទៅកាន់។ (សូមមើល: rc://*/ta/man/translate/figs-inclusive)

ព្រះយេស៊ូគ្រិស្ត គឺជាថ្ម...ប៉ុន្តែ ព្រះអង្គបាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​

លោកពេត្រុសបានដកស្រង់ពីទំនុកតម្កើង។ នេះគឺជាពាក្យប្រៀបធៀបដែលសំដៅលើអ្នកដឹកនាំសាសនា ប្រៀបដូចជាអ្នកសង់ បានបដិសេធព្រះយេស៊ូ ប៉ុន្តែ ព្រះជាម្ចាស់នឹងធ្វើឲ្យព្រះអង្គទៅជាសំខាន់បំផុតនៅក្នុងព្រះរាជរបស់ព្រះ ប្រៀបដូចជាថ្មគ្រឹះដ៏សំខាន់ នៅក្នុងការសាងសង់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)។

ដ៏​សំខាន់​បំផុត​ (ក្បាល/សិរសា)

ពាក្យ «ក្បាល»​ នៅទីនេះ មានន័យថាៈ «សំខាន់បំផុត» ឬ «សំខាន់ណាស់»។

លោក​ទាំង​អស់​គ្នា ​ជា​ជាង​សំណង់បាន​បោះ​ចោល

«លោក​ទាំង​អស់​គ្នា ​ជា​ជាង​សំណង់បាន​បដិសេធ» ឬ «អ្នករាល់គ្នាជាជាងសំណង់បដិសេធថាគ្មានប្រយោជន៍»

ក្រៅ​ពី​ព្រះយេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ

ឃ្លានេះ នៅក្នុងទម្រង់អសកម្ម។ របៀបបកប្រែផ្សេងទៀតៈ «ព្រះអង្គគឺជាព្រះតែមួយអង្គគត់ដែលអាចសង្គ្រោះបាន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)។

ដ្បិត​ នៅ​ក្រោម​មេឃ​នេះ ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស

នេះអាចជាទម្រង់សកម្ម។ របៀបនៃការបកប្រែផ្សេងទៀតៈ «គ្មាននាមណាទៀតនៅក្រោមមេឃ ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។

ដ្បិត ​នៅ​ក្រោម​មេឃ​នេះ ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​បាន​ឡើយ

ឃ្លា «នាម...ដែលបានប្រទានដល់មនុស្ស» សំដៅលើព្រះយេស៊ូ។ របៀបនៃការបកប្រែផ្សេងទៀតៈ «គ្មាននរណាផ្សេតទៀតនៅក្រោមមេឃ ដែលបានប្រគល់ដល់មនុស្សដើម្បីឲ្យបានសង្គ្រោះឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដើម្បី​សង្គ្រោះ​យើង​បាន​ឡើយ

ពាក្យនេះ អាចជាទម្រង់សកម្ម។ របៀបនៃការបកប្រែផ្សេងទៀតៈ «ដែលអាចសង្គ្រោះយើង» ឬ «ដែលសង្គ្រោះយើង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។