km_tn/act/04/08.md

3.1 KiB

លោក​ពេត្រុស​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានចាក់បំពេញលោកពេត្រុស ហើយនិងព្រះអង្គ»។ សូមមើលពីរបៀបនៃការដែលអ្នកបកប្រែនៅក្នុងជំពូក ២:១ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ ពី​អំពើ​ល្អ​ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​បាន​ជាតាម​របៀប​ណា​?

លោកពេត្រុសសួរសំណួរនេះ ដើម្បីបញ្ជាក់ថា នេះគឺជាហេតុផលជាក់លាក់ដែលពួកគេត្រូវគេចោទប្រកាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបានសួរយើងនៅថ្ងៃនេះ...​​តើអំពើ​ល្អ​ដែល​យើង​ខ្ញុំ​ធ្វើឲ្យ​អ្នក​ពិការ​ឲ្យ​បាន​ជា» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

សូម​អស់​លោក និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​ទាំង​មូល​ជ្រាប​ថា

ឃ្លានេះ អាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបនៃការបកប្រែផ្សេងទៀតៈ «សូមឲ្យអ្នកទាំងអស់គ្នា និងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងពីការនេះ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ចំពោះអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់គ្នា

«ចំពោះអស់អ្នករាល់គ្នាដែលសួរយើងខ្ញុំ និងប្រជាជនអ៊ីស្រាអែលទាំងអស់ផ្សេងទៀ»។

ដោយសារ​ព្រះនាម​ព្រះយេស៊ូគ្រិស្ដជា​អ្នក​ភូមិ​ណាសារ៉ែត

ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើអំណាច និងសិទ្ធិអំណាច។ របៀបនៃការបកប្រែផ្សេងទៀតៈ «ដោយសារអំណាចរបស់ព្រះយេស៊ូគ្រិស្ត ជាអ្នកភូមិណាសារ៉ែត (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។