km_tn/act/04/01.md

3.0 KiB

ប្រយោគភ្ជាប់

អ្នកដឹកនាំសាសនាបានចាប់លោកពេត្រុស និងលោកយ៉ូហាន បន្ទាប់ពី លោកពេត្រុសបានធ្វើឲ្យបុរសដែលពិការតាំងពីកំណើតឲ្យបានជា។

បានមកដល់ពួកគេ

«បានមកដល់ពួកគេ» ឬ «មកដល់ពួកគេ»

ពួកគេទាស់ចិត្តជាខ្លាំង

«ពួកគេខឹងសម្បាជាខ្លាំង»។ ជាពិសេសពួកសាឌូស៊ី បានខឹងសម្បាជាមួយនឹងអ្វីដែលលោកពេត្រុស និងលោកយ៉ូហានបាននិយាយ ព្រោះពួកគេមិនជឿលើការរស់ឡើងវិញទេ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រកាស​អំពីការរស់ពីស្លាប់ឡើងវិញអំពីព្រះយេស៊ូ

លោកពេត្រុស និងលោកយ៉ូហានមានប្រសាសន៍ថា ព្រះជាម្ចាស់បានប្រោសមនុស្សពីស្លាប់ឡើងវិញដូចគ្នានឹងការដែលព្រះអង្គបានប្រោសព្រះយេស៊ូពីចំណោមមនុស្សស្លាប់ដែរ។ បកប្រែបែបនេះថាៈ អនុញ្ញាត «ឲ្យមានការរស់ឡើងវិញ» ដើម្បីសំដៅលើទាំងការរស់ឡើងវិញរបស់ព្រះយេស៊ូ និងការរស់ឡើងវិញជាទូទៅរបស់អ្នកផ្សេង។

ពីចំណោមមនុស្សស្លាប់

«ពីចំណោមមនុស្សស្លាប់»

ពួក​គេបានចាប់​សាវក​ទាំង​ពីរ

«ពួកបូជាចារ្យ មេ​កង​រក្សា​ព្រះវិហារ និង​ពួក​ខាង​គណៈសាឌូស៊ីបានចាប់លោកពេត្រុស និងលោកយ៉ូហាន»។

ដ្បិត ​ពេល​នោះ​ល្ងាច​ណាស់​ហើយ

វាគឺជាទម្លាប់ មិនត្រូវសួរសំណួរនៅពេលយប់ឡើយ។

បណ្តាជនភាគច្រើនដែល​បាន​ឮ​ព្រះបន្ទូលបាន​ជឿ

ឃ្លានេះសំដៅលើតែបុរសទេ មិនបានបូករួមជាមួយស្រ្តីនិងកុមារដែលជឿទេ។

មានប្រមាណ​ប្រាំ​ពាន់​នាក់

«រីកចម្រើនទៅដល់ចំនួនប្រាំពាន់អ្នក»។