km_tn/act/03/11.md

4.6 KiB

ប្រយោគភ្ជាប់

បន្ទាប់ពីប្រោសបុរសដែលមិនអាចដើរបានឲ្យជាហើយ លោកពេត្រុសនិយាយទៅកាន់មនុស្ស។

ព័ត៌មានទូទៅ

ឃ្លា «នៅថែវដែលហៅថា ថែវសាឡូម៉ូន» បានបង្ហាញយ៉ាងច្បាស់ថា ពួកគេមិនបាននៅក្នុងព្រះវិហារ ជាកន្លែងដែលអនុញ្ញាតឲ្យចូលបានតែពួកបូជាចារ្យទេ។

ព័ត៌មានទូទៅ

ពាក្យ «ពួកយើង»​​ និង «យើង» នៅទីនេះ សំដៅលើ លោកពេត្រុស និងលោកយ៉ូហាន ប៉ុន្តែ មិនមែនបណ្តាជនដែលលោកពេត្រុសកំពុងនិយាយជាមួយទេ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ថែវដែលគេហៅថាថែវ​សាឡូម៉ូន

«ថែវសាឡូម៉ូន»។ នេះគឺជាកន្លែងដើរ ដែលមានសរសេរសងខាង និងមានដំបូលពីលើ ដែលគេដាក់ឈ្មោះវាតាមព្រះនាមរបស់ព្រះបាទសាឡូម៉ូន។

ស្ញប់ស្ញែងជាខ្លាំង​

«ភ្ញាក់ផ្អើលយ៉ាងខ្លាំង»

កាលលោក​ពេត្រុស​ឃើញ​ដូច្នោះ

ពាក្យ «ដូច្នោះ» នៅទីនេះ សំដៅលើ ការភ្ញាក់ផ្អើលរបស់មនុស្ស។

បង​ប្អូន​អ៊ីស្រាអែល​អើយ!

«បង​ប្អូន​អ៊ីស្រាអែល​អើយ» (UDB)។ លោកពេត្រុសបានបញ្ជាក់ដល់បណ្តាជន។

ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ស្ញប់ស្ញែង​អំពី​ហេតុការណ៍​នេះ?

លោកពេត្រុសសួរសំណួរដើម្បីបញ្ជាក់ថា ពួកគេមិនគួរភ្ញាក់ផ្អើលដោយសារអ្វីដែលបានកើតឡើងទេ។ របៀបបកប្រែផ្សេងទៀតៈ «អ្នករាល់គ្នាមិនគួរភ្ញាក់ផ្អើលទេ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-rquestion)។

ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​សម្លឹង​មើល​មក​យើងមិនដាក់ភ្នែក​ដូច្នេះ? តើ​បង​ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យដើរ​រួច មក​ពី​ឫទ្ធានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់មែនទេ?

លោកពេត្រុសសួរសំណួរដើម្បីបញ្ជាក់ថា បណ្តាជនមិនគួរគិតថា គាត់ និងលោកយ៉ូហានជាអ្នកធ្វើឲ្យបុរសនោះជាដោយសមត្ថភាពរបស់ពួកគេទេ។ ពាក្យនេះ អាចសរសេរជាពីប្រយោគ។ របៀបបកប្រែផ្សេងទៀតៈ «សូមកុំសម្លឹងមកយើងដូច្នេះ យើងមិនបានធ្វើឲ្យគាត់ដើរបានដោយអំណាច ឬអំពើល្អរបស់យើងទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

បង​ប្អូន​សម្លឹង​មើល​មក​យើង

ឃ្លានេះមានន័យថា ពួកគេសម្លឹងមិនដាក់ភ្នែកលើពួកគេ។ របៀបបកប្រែផ្សេងទៀតៈ «សម្លឹងមើលមកយើង» ឬ «មើលមកយើង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)