km_tn/act/03/04.md

2.2 KiB

លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​មុខ​គាត់ រួច​និយាយ​ថា៖

ទាំងលោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​បុរសនោះ ប៉ុន្តែលោកពេត្រុស​និយាយ​។

សម្លឹង​មើល​មុខ​គាត់

ទី ១ អាចមានន័យថា៖ «សម្លឹងទៅគាត់ចំតែម្តង» (UDB) ឬ ទី២) «សម្លឹងដោយយកចិត្តទុកដាក់ទៅឯគាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

អ្នកពិការជើង​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ

ពាក្យ «មើល» នៅទីនេះ មានន័យថា យកចិត្តទុកដាក់លើអ្វីមួយ។ របៀបបកប្រែផ្សេងទៀតៈ «អ្នកពិការជើងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅកាន់ពួកគេ»។

ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ

ពាក្យនេះ សំដៅលើលុយកាក់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​អ្វីៗ​ដែល​ខ្ញុំ​មាន

យើងយល់ថា លោកពេត្រុសមានសមត្ថភាពក្នុងការប្រោសបុរសនោះឲ្យជា។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ

ពាក្យ «ព្រះនាម» នៅទីនេះ សំដៅលើអំណាច និងសិទ្ធិអំណាច។ របៀបបកប្រែផ្សេងទៀតៈ «ដោយសារសិទ្ធិអំណាចរបស់ព្រះយេស៊ូគ្រិស្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)