km_tn/act/02/40.md

4.0 KiB

ប្រយោគភ្ជាប់

នេះគឺជាចុងបញ្ចាប់នៃសាច់រឿង ដែលបានកើតឡើងនៅថ្ងៃទីហាសិប។ នៅក្នុង ខ ៤២ បានចាប់ផ្តើមនៅក្នុងវគ្គដែលពន្យល់ពីរបៀបរបស់អ្នកជឿបន្តរស់នៅបន្ទាប់ពីថ្ងៃទីហាសិប។ (សូមមើលៈ rc://*/ta/man/translate/writing-endofstory)

លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់​តឿន​ពួក​គេ

«លោកបានប្រាប់ពួកគេយ៉ាងច្បាស់ ហើយអង្វរពួគគេផង»។ ពាក្យ «ធ្វើបន្ទាល់នៅទីនេះ» និង «អង្វរ» មានន័យប្រហាក់ប្រហែលគ្នា ហើយបានបញ្ជាក់ថា លោកពេត្រុសបានដាស់តឿនពួកគេយ៉ាងខ្លាំង ក្នុងការឆ្លើយតបចំពោះអ្វីដែលគាត់បាននិយាយ។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «គាត់បានទូន្មានយ៉ាងខ្លាំងដល់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ

ការប៉ះពាល់គឺថា ព្រះជាម្ចាស់នឹងដាក់ទោស «មនុស្សអាក្រក់នៅក្នុងជំនាន់នេះ»។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ចូរសង្គ្រោះខ្លួនអ្នកពីការដាក់ទោសដែលមនុស្សអាក្រក់នឹងទទួលរង»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ពួកគេបាន​ទទួល​ពាក្យ​របស់​លោក

ពាក្យ «ទទួល» នៅទីនេះ មានន័យថា ពួកគេទទួលអ្វីដែលលោកពេត្រុសមានប្រសាសន៍ថាជាសេចក្តីពិត។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ពួកគេជឿលើអ្វីដែលលោកពេត្រុសនិយាយ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ទទួល​ពិធី​ជ្រមុជ​ទឹក

ឃ្លានេះនិយាយជាទម្រង់សកម្ម។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ពួកគេធ្វើពិធីជ្រមុជដល់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

នៅថ្ងៃនោះមាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់បានរាប់បញ្ជូល

ឃ្លានេះនិយាយជាទម្រង់សកម្ម។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «មានព្រលឹងមនុស្សប្រហែលជាបីពាន់នាក់ទៀតបានចូលរួមជាមួយពួកអ្នកជឿនៅថ្ងៃនោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ធ្វើ​ពិធី​កាច់​នំបុ័ង

ឃ្លានេះមានន័យថា ពួកគេបានចែករំលែកអាហារ និងបរិភោគជាមួយគ្នា។