km_tn/act/02/37.md

2.9 KiB

ប្រយោគភ្ជាប់

ជនជាតិយូដាបានឆ្លើយតបទៅកាន់សុន្ទរកថារបស់លោកពេត្រុស ហើយលោកពេត្រុសបានឆ្លើយទៅកាន់ពួកគេ។

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើមនុស្សនៅក្នុងហ្វូងមនុស្ស ដែលលោកពេត្រុសបាននិយាយជាមួយ។

នៅពេល​បណ្ដាជន​បាន​ឮ​សេចក្ដី​ទាំង​នេះ

«នៅពេលប្រជាជនបានឮអ្វីដែលលោកពេត្រុសមានប្រសាសន៍»។

ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង

ឃ្លានេះនិយាយជាទម្រង់សកម្ម។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «ពាក្យរបស់លោកពេត្រុសបានចាក់ចុចចិត្តរបស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង

ឃ្លានេះមានន័យថា មនុស្សមានអារម្មណ៍ថាគេមានកំហុស ហើយពួកគេមានការសោកស្តាយជាខ្លាំង។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «មានការព្រួយចិត្តជាខ្លាំង»។​ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក

ឃ្លានេះ នៅក្នុងទម្រង់សកម្ម។ បៀបផ្សេងទៀតក្នុងការបកប្រែៈ «សូមឲ្យយើងជ្រមុជទឹកឲ្យអ្នករាល់គ្នា» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា

«ព្រោះព្រះបន្ទូលសន្យានេះសម្រាប់បងប្អូន»។

ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ

ឃ្លានេះអាចមានន័យថា ទី១) «មនុស្សទាំងអស់ដែលរស់នៅទីឆ្ងាយៗ» ឬ ទី២) «មនុស្សគ្រប់គ្នាដែលរស់នៅឆ្ងាយពីព្រះជាម្ចាស់»។