km_tn/act/02/22.md

5.5 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់

លោកពេត្រុសបន្តសន្ទរកថារបស់គាត់ទៅកាន់ជនជាតិយូដាដែលគាត់បានមានប្រសាសន៍នៅក្នុង ​១:១៥

សូម​ស្ដាប់​ពាក្យ​នេះ​ចុះ

«សូម​ស្ដាប់​អ្វីដែលខ្ញុំនឹងនិយាយចុះ»

ព្រះជាម្ចាស់បានបង្ហាញ... ដោយសម្តែង​ការ​អស្ចារ្យ ឫទ្ធិបាដិហារិយ៍ និង​ទី​សម្គាល់ផ្សេងៗ។

នេះមានន័យថា ព្រះជាម្ចាស់បានបង្ហាញថា ព្រះជាម្ចាស់បានជ្រើសរើសព្រះយេស៊ូបំពេញបេសកកម្មរបស់ព្រះអង្គ ដោយប្រទានឲ្យព្រះយេស៊ូសម្លែងការអស្ចារ្យជាច្រើន។

ជាម្នាក់ដែលព្រះជាម្ចាស់បានកំណត់មកសម្រាប់អ្នក

ជាម្នាក់ដែលត្រូវបានកំណត់ដោយព្រះជាម្ចាស់សម្រាប់អ្នក»។

ព្រោះព្រះជាម្ចាស់មានផែនការកំណត់ ហើយទ្រង់បានជ្រាបជាមុន

នេះមានន័យថា ព្រះជាម្ចាស់បានមានផែនការ ហើយជ្រាបជាមុននូវអ្វីដែលអាចនឹងកើតឡើងចំពោះព្រះយេស៊ូ។ ប្រែម្យ៉ាងទៀតថាៈ «ព្រោះព្រះជាម្ចាស់មានផែនការ ហើយជ្រាបមុនអ្វីៗគ្រប់យ៉ាងដែលអាចនឹងកើតឡើង»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះអង្គនឹងត្រូវបានគេចាប់បញ្ជូន

អត្ថន័យទី១) «អ្នកបានចាប់បញ្ជូនព្រះយេស៊ូទៅក្នុងដៃរបស់ខ្មាំងសត្រូវ» (UDB) ឬ ២) លោកយូដាសក្បត់ព្រះយេស៊ូ និងអ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អ្នកនឹងបញ្ជូនទ្រង់ទៅ​ឲ្យ​ពួក​ជន​ពាល​​ឆ្កាង​ និងសម្លាប់លោក

ពិតណាស់ ទោះបីជា «ពួកជនពាល»​ឆ្កាងព្រះយេស៊ូ លោកពេត្រុសបានចោទប្រកាន់ទៅលើបណ្តាជន ដោយសារពួកគេបានសម្លាប់ ព្រោះពួកគេចង់ឲ្យព្រះអង្គសុគត។

ដោយសារហេតុនេះ បានជាពួកគេចង ហើយធ្វើទុក្ខដល់សុគត។

លោកពេត្រុសមានប្រសាសន៍ពីការសុគត ព្រោះពួកគេបានធ្វើជាមួយទ្រង់ដូចជាអ្នកទោស ហើយធ្វើឲ្យអ្នកនោះរងទុក្ខ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ត្រូវបានដោះរួចពីការឈឺចាប់នៃសេចក្តីស្លាប់... ដោយសារការនោះ

លោកពេត្រុសមានប្រសាសន៍​ពីសេចក្តីស្លាប់ ប្រៀបដូចជាមនុស្សម្នាក់ដែលជាអ្នកទោស ហើយធ្វើឲ្យគេរងទុក្ខ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់

លោកពេត្រុសមានប្រសាសន៍អំពីសេចក្តីស្លាប់ ប្រៀបដូចជាចំណងដែលចងមនុស្សជាមួយចំណងនៃភាពឈឺចាប់។ ប្រែម្យា៉ាងទៀតថាៈ «មានសេរីភាពពីការឈឺចាប់ដែលតកើតឡើងដោយសេចក្តីស្លាប់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ

«នោះសេចក្តីស្លាប់មិនអាចឃុំព្រះអង្គបានឡើយ»។ នេះអាចជាទម្រង់សកម្ម។ ប្រែម្យ៉ាងទៀតថាៈ «នោះសេចក្តីស្លាប់នឹងកាន់ទ្រង់ជាប់»។ ឬ «សេចក្តីស្លាប់នោះនឹងមិនអាចយកឈ្នះអំណាចរបស់ព្រះអង្គបានឡើយ»។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-activepassive]])