km_tn/act/02/18.md

1.5 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបន្តដកស្រង់ពីព្យាការីយ៉ូអែល។

​អ្នក​បម្រើទាំង​ប្រុស​ទាំង​ស្រីរបស់​យើង

«ទាំង​អ្នក​បម្រើទាំង​ប្រុស​ទាំង​ស្រីរបស់​យើង»។ ពាក្យនេះ បញ្ជាក់ថា ព្រះជាម្ចាស់នឹងចាក់បង្ហូរព្រះវិញ្ញាណរបស់ទ្រង់ទៅលើអ្នកបម្រើរបស់ព្រះអង្គ ទាំងបុរស និងស្រី្ត។

យើងនឹងចាក់ព្រះ​វិញ្ញាណរបស់យើង​

ពាក្យ «ចាក់បង្ហូរ» នៅទីនេះ មានន័យថា នឹងប្រទានដោយសទ្ធា និងជាបរិបូរ។ ប្រែម្យ៉ាងទៀតថាៈ «យើងនឹងប្រទានព្រះវិញ្ញាណរបស់យើងជាបរិបូរដល់មនុស្សគ្រប់រូប»។ មើលពីរបៀបដែលអ្នកត្រូវបកប្រែនៅក្នុង ២:១៦។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

កំសួល​ផ្សែង

«​ផ្សែងយ៉ាងក្រាស់» ឬ «ផ្សែងពពក»។