km_tn/act/02/16.md

2.1 KiB

ព័ត៌មានទូទៅ

នៅទីនេះ លោកពេត្រុសប្រាប់ពួកគេពីបទគម្ពីរដែលព្យាការីយ៉ូអែលសរសេរនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ដែលទាក់ទងអ្វីដែលបានកើតឡើងជាមួយនឹងភាសាដែលអ្នកជឿកំពុងនិយាយ។ ពាក្យនេះ ត្រូវបានសរសេរឡើងនៅក្នុងទម្រង់កំណាព្យ ហើយគាត់បានដកស្រង់វាមក។

នេះ​ជាទំនាយ ដែល​ព្យាការីយ៉ូអែល​បាន​ថ្លែង​ទុក​មក

នេះអាចជាទម្រង់សកម្ម។ ប្រែម្យ៉ាងទៀតថាៈ «នេះគឺជាអ្វីដែលព្រះជាម្ចាស់បានប្រាប់ដល់ព្យាការីយ៉ូអែលឲ្យសរសេរ» ឬ «នេះគឺជាអ្វីដែលព្យាការីយ៉ូអែលបានថ្លែង»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

នឹងមាន

«នេះគឺជាអ្វីដែលនឹងកើតឡើង»​ ឬ «នេះគឺជាអ្វីដែលយើងនឹងធ្វើ»

យើង​នឹង​យក​វិញ្ញាណ​ព្រះអង្គមក​ចាក់​បង្ហូរលើ​មនុស្ស​លោក

ពាក្យនៅទីនេះ «ចាក់បង្ហូរ»​ មានន័យថា នឹងប្រទានដោយសទ្ធា​និងបរិបូរ។ ប្រែម្យ៉ាងទៀតថាៈ «យើងនឹងប្រទានព្រះវិញ្ញណរបស់យើងជាបរិបូរដល់មនុស្សលោកគ្រប់គ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)