km_tn/act/02/14.md

2.2 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបានចាប់ផ្តើមសុន្ទរ‌កថារបស់គាត់ទៅកាន់ជនជាតិយូដា ដែលមកចូលរួមបុណ្យថ្ងៃទីហាសិប។

ឈរ​ឡើង​ជា​មួយ​សាវក​ដប់​មួយ​រូប

សាវកទាំងអស់បានឈរជាមួយដើម្បីគាំទ្រប្រសាសន៍របស់លោកពេត្រុស។

សូម​បង​ប្អូន​ជ្រាប

នេះមានន័យថា លោកពេត្រុសកំពុងពន្យល់ពីអត្ថន័យនៃអ្វីដែលមនុស្សបានធ្វើបន្ទាល់។ នេះអាចជាទម្រង់នៃសកម្មភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមដឹងពីការនេះ» ឬ «សូមឲ្យខ្ញុំជម្រាបដល់បងប្អូនពីការនេះ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ

លោកពេត្រុសកំពុងសំដៅលើអ្វីដែលគាត់កំពុងនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលខ្ញុំកំពុងនិយាយនេះ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រោះ​ទើប​តែ​ម៉ោងទី​បី​ប៉ុណ្ណោះ

«ទើប​តែ​ម៉ោង​ប្រាំបួនព្រឹក​ប៉ុណ្ណោះ» (UDB)។ លោកពេត្រុសចង់ពន្យល់អ្នកស្តាប់របស់គាត់ឲ្យដឹងថាមនុស្សមិនស្រវឹងស្រានៅពេលព្រឹកនោះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)