km_tn/act/02/05.md

3.8 KiB

ព័ត៌មានទូទៅ

ខ៥ផ្តល់ព័ត៌មានទូទៅអំពីចំនួនជនជាតិយូដាជាច្រើនដែលរស់នៅក្នុងក្រុងយេរូសាឡិម មានជនជាតិយូដាជាច្រើនដែលមានវត្តមាននៅក្នុងក្រុងយេរូសាឡិម នៅក្នុងអំឡុងពេលព្រឹត្តការណ៍នោះ។ (សូមមើលៈ rc://*/ta/man/translate/writing-background)

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើពួកអ្នកជឿ។ ពាក្យថាៈ «គាត់» សំដៅលើមនុស្សម្នាក់ៗនៅក្នុងហ្វូងមនុស្ស។

អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់

ពាក្យ៖ «អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់» សំដៅលើមនុស្សដែលជឿព្រះដែលពួកគេថ្វាយបង្គំ ហើយព្យាយាមក្នុងការស្តាប់បង្គាប់តាមច្បាប់របស់ជនជាតិយូដាទាំងអស់។

​ប្រជាជាតិនានាក្នុង​ពិភព​លោក​ទាំង​មូល

«​ប្រជាជាតិនានាក្នុង​ពិភព​លោក​ទាំង​មូល»។ នេះគឺជាការនិយាយបំផ្លើស ក្នុងការបញ្ជាក់ថាមនុស្សមានពីប្រជាជាតិជាច្រើនផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជាតិផ្សេងៗជាច្រើន»។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​នោះ

នេះសំដៅលើសម្លេងដែលប្រហាក់ប្រហែលជាសម្លេងខ្យល់បក់ខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលពួកគេឮសម្លេងនេះ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

មហាជន

«ហ្វូងមនុស្សយ៉ាងធំ»

ពួកគេស្ងប់ស្ងែងនិង​ស្ងើច​សរសើរ

ពាក្យពីរនេះ​ ប្រហាក់ប្រហែលគ្នា។ ពាក្យទាំងពីរនេះបង្ហាញពីការភ្ញាក់ផ្អើល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

អ្នក​ដែលនិយាយទាំងនេះសុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលីឡេ​មែនទេ?

មនុស្សបានសួរសំណួរនេះ ដើម្បីបង្ហាញពីការភ្ញាក់ផ្អើលរបស់ពួកគេ។ សំណួរអាចប្តូរទៅជាការលាន់មាត់។ ប្រែម្យ៉ាងទៀតថាៈ «អ្នកស្រុកកាលីឡេទាំងនេះ មិនអាចចេះភាសារបស់យើងទេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-exclamations]])